VOV WorldVOV World
អគ្គលេខា Nguyen Phu Trong អញ្ចើញមកសាកសួរសុខទុក្ខ មន្ទីពេទ្យមួយចំនួន
26/02/2013 10:25
VOV-ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមទី២៧កុម្ភៈ នាព្រឹកថ្ងៃទី២៦កុម្ភៈ​អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាមលោក Nguyen Phu Trong បានអញ្ចើញ​មក​ សាកសយរសុខទុក្ខកម្មាភិបាលវេជ្ជបណ្ឌិតមន្ទីរពេទ្យ K មជ្ឈឹមនិងមន្ទីរពេទ្យកុមារមជ្ឈឹម។
អគ្គលេខា Nguyen Phu Trong អញ្ចើញមកសាកសួរសុខទុក្ខ មន្ទីពេទ្យមួយចំនួន
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញមកសាកសយរសុខទុក្ខនៅមន្ទីរពេទ្យកុមារមជ្ឈឹម។         VOV-ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាមទី២៧កុម្ភៈ នាព្រឹកថ្ងៃទី២៦កុម្ភៈ​អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានអញ្ចើញ​មក​សាកសយរសុខទុក្ខកម្មាភិបាលវេជ្ជបណ្ឌិតមន្ទីរពេទ្យ K មជ្ឈឹមនិងមន្ទីរពេទ្យ កុមារមជ្ឈឹម។ ជួប​សំណេះសំណាលជាមួយជួរកម្មាភិបាលវេជ្ជបណ្ឌិតរបស់ មន្ទីរពេទ្យឯកទេសជួរមុខទាំងពីរនៃទូទាំងប្រទេស អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថាទិវាគ្រូពេទ្យ​វៀត​ណាមជាឱកាសដើម្បីសង្គមទាំងមូលនិង ប្រជាជនបង្ហាញការគោរពលើក​ដម្កើង​និងថ្លែងអំណរគុណចំពោះគ្រូពេទ្យ។ លោកអគ្គលេខាបានអះអាងថាបើចង់​ធ្វើ​ល្អការងារពិនិត្យព្យាបាលជំងឺថែទាំ សុខភាពប្រជាជនត្រូវមានមូលដ្ឋានសម្ភារៈល្អថ្នាំល្អនិងបំពាក់ឧបករណ៍ទំនើបៗ។ អគ្គលេខា Nguyen Phu Trong បានផ្ដែផ្ដាំកម្មាភិបាល​មន្ត្រី​​​នៃ​ផ្នែកសុខាភិបាលទាំង មូល ត្រូវបន្តលើកកំពស់ថែមទៀតគុណភាព​ពិនិត្យ​ព្យាបាលជំងឺនិងនិងបំរើ ប្រជាជន​រួមផ្សំល្អរវាងវេជ្ជសាស្ត្រទំនើបជាមួយវេជ្ជសាស្ត្រ​បុរាណ។ ចំពោះជួរ វេជ្ជបណ្ឌិតត្រូវរៀនសូត្រផ្លាស់ប្តូរបទពិសោធន៍ដោយឥតឈប់ឈរពិសេស​គឺ​វឌ្ឍនភាពរបស់ពិភពលោកក្នុងការព្យាបាលជំងឺហាត់ពុតលត់ដំសិលធម៍អនុវត្ត​ តាម​ពាក្សទូន្មានរបស់លោកប្រធានហូជីមិញ “គ្រូពេទ្យដូចជាអ្នកម្ដាយ”៕