VOV WorldVOV World
អគ្គលេខា-ប្រធានរដ្ឋឡាវអះអាងពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ
28/11/2012 07:07
(VOV)-នាយប់ថ្ងៃទី២៧វិច្ឆិកានៅទីក្រុងវៀងច័ន(ឡាវ) អគ្គលេខា ប្រធានរដ្ឋ​ឡាវ Chummaly Sayasone បាន ទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ ឡាវ លោក Ta Minh Chau មកជំរាបលាក្នុងឱកាស បញ្ចប់បេសកកម្មការទូតរបស់ខ្លួន។
អគ្គលេខា-ប្រធានរដ្ឋឡាវអះអាងពីទំនាក់ទំនងពិសេសវៀតណាម-ឡាវ
ប្រធានរដ្ឋឡាវ Chummaly Sayasone ជាមួយឯកអគ្គរដ្ឋទូត Ta Minh Chau (រូបថតៈ Internet) (VOV)-នាយប់ថ្ងៃទី២៧វិច្ឆិកា នៅទីក្រុងវៀងច័ន(ឡាវ)អគ្គលេខា ប្រធានរដ្ឋ​ឡាវ Chummaly Sayasone បានទទួលជួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅ ឡាវ លោក Ta Minh Chau មកជំរាបលាឱកាសបញ្ចប់បេសកកម្មការទូតរបស់ ខ្លួន។អគ្គលេខា ប្រធានរដ្ឋឡាវ​ Chummaly Sayasone បានទទួលស្គាល់និងវាយ តម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកអគ្គរដ្ឋទូត Ta Minh Chau និងស្ថានទូតវៀតណាម ក្នុងរយៈពេលកន្លងទៅ ដែលបានមានការរួមចំណែក ជាក់ស្តែង ប្រកបដោយប្រ សិទ្ធភាព ក្នុងការជម្រុញទំនាក់ទំនងពិសេស និងកិច្ច សហប្រតិបត្តិការរវាងបក្ស ទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រូវពី១ថ្ងៃទៅ១ថ្ងៃ ។ អគ្គលេខា ប្រធានរដ្ឋឡាវ Chummaly Sayasone ក៏សម្តែងនូវការពេញចិត្ត ចំពោះសំណង់ចងក្រងសៀវភៅ “ប្រវត្តិសាស្ត្រទំនាក់ទំនងពិសេសវៀតណាម- ឡាវ ឡាវ-វៀតណាម 1930-2007”  និងចាត់ទុកនេះជា ទ្រព្យសម្បត្តិដ៏ថ្លៃថ្លាដើម្បី អប់រំជំនាន់ក្រោយៗ បន្តគោរពតម្លៃនៃជីវភាពរស់នៅដែលបុព្វបុរសរបស់ប្រទេស ទាំងពីរ បាន បូជាលះបង់ដោយសាច់ស្រស់ឈាមស្រស់៕