VOV WorldVOV World
អគ្គលេខាធិការ អ.ស.ប. មកដល់ទួគីដើម្បីពិភាក្សាអំពីវិប័ត្តនៅស៊ីរី
08/12/2012 08:20
(VOVworld) – នាថ្ងៃទី ៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានមកដល់ទួគី ដើម្បីពិភាក្សា ជាមួយមជ្ឍដ្ឋានមន្ត្រីរបស់ Ankara អំពីវិប័ត្តនៅស៊ីរី។
អគ្គលេខាធិការ អ.ស.ប. មកដល់ទួគីដើម្បីពិភាក្សាអំពីវិប័ត្តនៅស៊ីរី
(VOVworld) – នាថ្ងៃទី ៧ ធ្នូ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានមក ដល់ទួគី ដើម្បីពិភាក្សាជាមួយមជ្ឍដ្ឋានមន្ត្រីរបស់ Ankara អំពីវិប័ត្តនៅស៊ីរី។ថ្លែងមតិ ក្នុងសន្និសីទការសែត បន្ទាប់ពីដំណើរទស្សនានៅជំរុំជនភៀសខ្លួន របស់ជនស៊ីរី ភាគអាគ្នេយ៍ទួរគី អគ្គលេខាធិការ Ban Ki Moon បានព្រមានថា៖ បើសិនជារដ្ឋ អំណាចរបស់ប្រធានាធិបតី Bashar al-Assad ប្រើប្រាស់អាវុធគីមី ដើម្បីឆ្លើយតបទៅ វិញនឹងកងកំលាំងប្រឆាំងនៅស៊ីរី នោះគឺជា “ទោសឧក្រិដ្ឋកម្មដ៏ សាហាវ”។ ទន្ទឹមនឹង នោះ លោក Ban Ki Moon បានអំពាវនាវឲ្យបណ្ដាភាគីទាក់ ទិនបញ្ឍប់អំពើហឹង្សា ភ្លាមមួយរំពេច។ អាមេរិករួមជាមួយប្រទេសលោកខាងលិច ជាច្រើនក៏បានព្រមាន ថា៖ រដ្ឋាភិបាលស៊ីរីនឹងប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្លា របស់សហគមន៍ អន្តរជាតិ បើសិនជា ប្រទេសនេះប្រើប្រាស់អាវុធគីមីក្នុងជំលោះ ជាមួយកំលាំង ប្រឆាំងនានា៕ អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានមកដល់ទួគី ដើម្បីពិភាក្សាជាមួយមជ្ឍដ្ឋានមន្ត្រីរបស់ Ankara អំពីវិប័ត្តនៅស៊ីរី។ (Image: Internet)