អគ្គលេខាធិការអ.ស.ហពិភាក្សាអំពីស្ថានភាពនៅស៊ីរី
03/05/2013 08:39
ថ្ងៃទី៣ឧសភា អ្នកនាំពាក្ស អង្គការសហប្រជាជាតិ (អ.ស.ហ)លោក Martin Nesirkyអោយដឹងថា៖អគ្គលេខា ធិការអ.ស.ហលោក Ban Ki Moonបានមានជំនួបជាមួយ បណ្តាអ្នកការទូតជាន់ខ្ពសនៃប្រទេសចំនួន៥ជាសមាជិក អចិន្រ្តៃក្រុមប្រឹក្សាសន្តិសុខអ.ស.ហ(ឬ P5) អំពីស្ថានភាពនៅស៊ីរីនាពេលថ្មីៗនេះ។

Vovworld-ថ្ងៃទី៣ឧសភា អ្នកនាំពាក្ស អង្គការសហប្រជាជាតិ (អ.ស.ហ) លោក Martin Nesirkyអោយដឹងថា៖អគ្គលេខាធិការអ.ស.ហលោក Ban Ki Moonបានមានជំនួបជាមួយបណ្តាអ្នកការទូតជាន់ខ្ពសនៃប្រទេសចំនួន ៥ជាសមាជិកអចិន្រ្តៃក្រុមប្រឹក្សាសន្តិសុខអ.ស.ហ(ឬ P5) អំពីស្ថានភាពនៅ ស៊ីរីនាពេលថ្មីៗនេះ។នៅក្នុងជំនួបនេះ លោក Ban Ki Moonបានជំរាបជូន អំពីបំរែបំរួលថ្មីបំផុតទាក់ទិនដល់ការងារស៊ើបអង្កេតពីអាវុធគីមីក្នុងជំលោះ នៅស៊ីរីនាថ្ងៃទី១៩មិនាកន្លងទៅ។ជាមួយគ្នានោះនាថ្ងៃទី២ឧសភារដ្ឋមន្រ្តី ការពារជាតិអាមេរិកលោក Chuck Hagel ប្រកាសថា៖រដ្ឋអំណាចរបស់ ប្រធានាធិបតី Barack Obama កំពុងពិនិត្យមើលឡើងវិញនូវទស្សនះប្រឆាំង ជំទាស់ការផ្តល់អាវុធឲ្យភាគីប្រឆាំងនៅ ស៊ីរីមុននេះ៕
Related






