អគ្គលេខាធិការអ.ស.បព្រមានពីផលវិបាកដោយសារស្ថានភាពតានតឹងនៅព្រំដែនស៊ីរីជាមួយទួរគី
09/10/2012 08:48
(TTXVN)-អគ្គលេខាធិការអ.ស.ប Ban Ki Moon នាថ្ងៃ ទី៨តុលាបានព្រមាន អំពីផលវិបាកដ៏គ្រោះថ្នាក់១ដែល អាចកើតមានឡើង ដោយសារភាពតានតឹងកើនឡើង តាមបណ្តោយព្រំដែនស៊ីរី ទួរគីនាសព្វថ្ងៃ។
(TTXVN)-អគ្គលេខាធិការអ.ស.ប Ban Ki Moon នាថ្ងៃទី៨តុលាបានព្រមាន អំពីផលវិបាកដ៏គ្រោះថ្នាក់១ដែលអាចកើតមានឡើង ដោយសារភាពតានតឹង កើនឡើងតាមបណ្តោយព្រំដែនស៊ីរី ទួរគីនាសព្វថ្ងៃ។ថ្លែងមតិក្នុងពិធីបើក វេទិការប្រជាធិតេយ្យពិភពលោកនៅទីក្រុង Strasbourg របស់បារាំង លោក Ban Ki-moon បានសម្តែងនូវការព្រួយបារម្ភ អំពីការដែលបណ្តាអនុភាព នៅខាងក្រៅ បន្តការផ្គត់ផ្គង់អាវុធឲ្យកម្លំាងរដ្ឋាភិបាលផង និងភាគីប្រឆំាងនៅ ស៊ីរីផង លោកក៏ចាត់ទុកដែរថា វិបត្តិនៅប្រទេសមជ្ឈឹមបូរព៌ានេះកំពុងគំរាម កំហែងដល់ស្ថិរភាពក្នុងតំបន់។ តាមលោក Ban Ki-moonថា ដំណោះស្រាយ នយោបាយ១ គឺជាច្រកចេញតែមួយគត់សម្រាប់វិបត្តិនាសព្វថ្ងៃ។ លោក Ban Ki-moon បានលើកចេញការព្រមានពោលខាងលើក្នុងកាលៈទេសៈតំបន់ព្រំ ដែនរវាង ស៊ីរីនិងទួរគីត្រូវប្រឈមនឹងការបាញ់គ្រាប់កាំភ្លើងបកទៅវិញ ក្នុងថ្ងៃ ទី៥ជាប់គ្នា៕
Related






