អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្តវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអឺរ៉ុបមួយចំនួន
17/01/2013 09:40
(VOVworld) – នាព្រឹកថ្ងៃទី ១៧ មករា អគ្គលេខាគណៈកម្មា ធិការបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូរជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅបែលហ្ស៊ីក សហភាពអឺរ៉ុប (EU) អ៊ីតាលីនិងចក្រភាពអង់គ្លេស

(VOVworld) – នាព្រឹកថ្ងៃទី ១៧ មករា អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូរជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅបែលហ្ស៊ីក សហភាពអឺរ៉ុប (EU) អ៊ីតាលីនិងចក្រភាពអង់គ្លេស តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី បែលស៊្សីក លោក Elio Di Rupo ប្រធានក្រុមប្រឹក្សា EU លោក Herman Van Rompuy ប្រធានាធិបតី អ៊ីតាលី លោក Giorgio Napolitano និងនាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron ចាប់ពីថ្ងៃទី ១៧ ដល់ទី ២៤ មករា ឆ្នាំ ២០១៣។ អមដំណើរអគ្គលេខាបក្ស Nguyen Phu Trong មាន មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនិងក្រសួងនានាជាច្រើនរូបទៀត៕ អគ្គលេខាគណៈកម្មាធិការបក្សកម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong ដឹកនាំគណៈប្រតិភូរជាន់ខ្ពស់វៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅបែលហ្ស៊ីក សហភាពអឺរ៉ុប (EU) អ៊ីតាលីនិងចក្រភាពអង់គ្លេស (Image: Internet) នាព្រឹកថ្ងៃទី ១៧ មករា ( តាមម៉ងតំបន់ គឺម៉ោង១៣ នៅវៀតណាម) អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់ព្រលានយន្តហោះយោធា Brusssels ចាប់ផ្ដើមដំណើរទស្សនកិច្ចជា ផ្លុវការនៅព្រះរាជាណាចក្រ បែលហ្ស៊ីក និង EU តាមសេចក្ដីអញ្ជើញរបស់ នាយ ករដ្ឋមន្ត្រី បែលហ្ស៊ីក Elio Di Rupo និងប្រធានក្រុមប្រឹក្សារទ្វីបអឺរ៉ុប Herman Van Rompuy។ ទទួល អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ពស់វៀតណាម នៅទីនេះ មានលោក Dirk Achten អនុរដ្ឋមន្ត្រីក្រសួងការបរទេសបែលហ្ស៊ីក ឯកអគ្គរដ្ឋទូតវៀតណាម Pham Sanh Chau រួមជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងដំណាងសមាគមជនវៀតណាមនៅ បែលហ្ស៊ីក …ជាដើម៕
Related





