VOV WorldVOV World
អគ្គលេខាឡាវបានមកទស្សនាមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ
28/12/2012 10:36
VOV-បន្តដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញ-វៀត ណាម នាព្រឹកថ្ងៃទី២៨ធ្នូ អគ្គលេខានិងជាប្រធានរដ្ឋ ឡាវ Chummaly Sayasone បានមកទស្សនាមណ្ឌល បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។
អគ្គលេខាឡាវបានមកទស្សនាមណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ
អគ្គលេខានិងជាប្រធានរដ្ឋឡាវ Chummaly Sayasone បានមកទស្សនាទីក្រុងហូជីមិញ         VOV-បន្តដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញ-វៀតណាម នាព្រឹកថ្ងៃទី ២៨ធ្នូ អគ្គលេខានិងជាប្រធានរដ្ឋឡាវ Chummaly Sayasone បានមកទស្សនា មណ្ឌល​បច្ចេកវិទ្យាខ្ពស់ទីក្រុងហូជីមិញ។ មណ្ឌលបច្ចេកវិទ្យាខ្ពស់ទីក្រុង ហូជីមិញជា​មណ្ឌលសេដ្ឋកិច្ចបច្ចេកទេសសំដៅប្រមូលផ្ដុំទាក់ទាញវិនិយោគ បរទេស ចលនា​ប្រភព​កំលាំងក្នុងប្រទេសអំពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។ អគ្គលេខានិងជាប្រធាន​រដ្ឋឡាវ Chummaly Sayasone បានលើកច្បាស់ថា៖         “ខ្ញុំវាយតំលៃខ្ពស់រាល់សមិទ្ធិផលសកម្មភាពរបស់មណ្ឌលបច្ចេកវិទ្យាខ្ពស់។ រាល់សមិទ្ធិផលនេះនឹងបង្កកំលាំងចលករដ៏ធំធេងទាក់ទាញបណ្ដាក្រុមហ៊ុន​អង្គភាពអាជីវកម្មក្នុងវិស័យស្រាវជ្រាវវិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ធ្វើជាប្រភព​ កំលាំងជំរុញការអភិវឌ្ឍន៍ ទទួលបានគោលដៅដែលបក្សកុម្មុយនីស្ត​វៀតណាម​ ដាក់ចេញ។ ក្នុងរយៈពេលខាងមុខយើងខ្ញុំក៏នឹងដើរតាមផ្លូវដែលសមមិត្តបាន​ អនុវត្ត នឹងមកផ្លាស់ប្តូររៀនសូត្របទពិសោធន៍និងពឹងការជួយឧបត្ថម្ភរបស់​ សមមិត្ត​ក្នុងការបណ្ដុះបណ្ដាលអភិវឌ្ឍន៍ប្រភពធនធានមនុស្ស៕”