VOV WorldVOV World
អគ្គលេខាNguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តចិន
07/06/2012 02:50
(VOVworld)-នារសៀលថ្ងៃទី ៦មិថុនានៅទីក្រុងហា ណូយ អគ្គលេខាមជ្ឈឹមបក្ស កុម្មុយនិស្ត វៀតណាម Nguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈ ប្រតិភូ បក្សកម្មុយនិស្តចិនដឹកនាំដោយលោក Lieu Uan San ដែលកំពុង
អគ្គលេខាNguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនិស្តចិន
អគ្គលេខាNguyen Phu Trongទទួលជួបជាមួយលោក​ Lieu Uan San (រូបថតៈ Internet) (VOVworld)-នារសៀលថ្ងៃទី ៦មិថុនានៅទីក្រុងហាណូយ អគ្គលេខាមជ្ឈឹមបក្ស កុម្មុយនិស្ត វៀតណាមNguyen Phu Trongទទួលជួបសន្ទនាជាមួយគណៈប្រតិភូ បក្សកម្មុយនិស្តចិនដឹកនាំដោយលោក Lieu Uan San ដែលកំពុង បំពេញទស្សន កិច្ចនៅវៀតណាមនិងចូលរួមសិក្ខាសាលាទ្រឹស្តីលើកទី៨រវាង បក្សទាំងពីរ។ អគ្គ លេខា Nguyen Phu Trong សម្តែងនូវជំនឿជឿជាក់ចំពោះការរៀបចំប្រកបដោយ ជោគជ័យសិក្ខាសាលាទ្រឹស្តីលើកទី៨រវាងបក្សទាំងពី ជាមួយប្រធានបទ “ផ្លាស់ប្តូរ ថ្មីរូបសណ្ឋានកំណើនសេដ្ឋកិច្ចនៅវៀតណាមនិងការផ្ទេប្តូរបែបផែនអភិវឌ្ឍន៌សេដ្ឋ កិច្ចនៅចិន” នឹងធ្វើឲ្យចំណេះដឹង ទ្រឹស្តីអំពីការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើនសេដ្ឋ កិច្ច និងអភិវឌ្ឍន៌ដោយចីរភាពក្លាយទៅជាសម្បូបែបថែមទៀត។ អគ្គលេខា ក៏ សង្កត់ធ្ងន់ថា បក្ស រដ្ឋ និងប្រជាជនវៀតណាម មុនក៏ដូចជាក្រោយ ចាត់ទុកថាការ ពង្រឹងនិងពង្រិកទំនាក់ទំនងដៃគូសហប្រតិបត្តិការ យុទ្ធសាស្រ្ត លើគ្រប់វិស័យជា មួយចិនជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការ បរទេសរបស់វៀតណាម។         រីឯខ្លួនវិញ លោក Lieu Uan San ឲ្យដឹងថា បក្ស និងរដ្ឋាភិបាលចិន យកចិត្ត ទុកដាក់ ជាពិសេសដល់កិច្ចសហប្រសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងចិននិងវៀត ណាម សំដៅជំរុញ បុព្វហេតុកសាងសង្គមនិយមនៅប្រទេសនីមួយៗ។ លោក Luu Van Son ជឿ ជាក់ថា ក្នុងរយៈពេលខាងមុខ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នផ្សព្វ ផ្សាយ អប់រំទាំងពីរ របស់បក្សទាំងពីរ កាន់តែស៊ីជំរៅពីមួ១ថ្ងៃទៅ១ថ្ងៃ រួមចំណែក យ៉ាង សកម្មចំពោះទំណាក់ទំនងរវាងបក្សទាំងពីរ ប្រទេសទាំងពីរ និងប្រជាជននៃ ប្រទេសទាំងពីរ៕

More