អគ្គលេខាបក្ស លោកតូ ឡឹម ចាប់ផ្តើមដំណើរទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិកនាថ្ងៃស្អែក
17/02/2026 08:15
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រធានស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម នឹងអញ្ជើញចាប់ផ្តើមដំណើរទស្សនកិច្ចការងារទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា។

អគ្គលេខាបក្ស លោកតូ ឡឹម (រូបថត៖ TTXVN) យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងការបរទេសវៀតណាម ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈនេះ ដំណើរទស្សនកិច្ចការងាររបស់លោកអគ្គលេខាបក្សតូ ឡឹមនឹងធ្វើឡើងចាប់ពីថ្ងៃស្អែក (ថ្ងៃទី១៨ ខែកុម្ភៈ) ដល់ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦៕
TAG
VOV/VOVworld/អគ្គលេខាបក្ស លោកតូ ឡឹម/ចាប់ផ្តើម/ដំណើរទស្សនកិច្ច/ការងារ/សហរដ្ឋអាមេរិក/នាថ្ងៃស្អែក
Related





