VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ គណះប្រតិភូគណៈបក្ស​​កុម្មុយនីស្តឥណ្ឌា
29/05/2013 10:30
(VOV)-ទទួលសេចក្ដីអញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម ​គណះប្រតិភូគណះបក្សកុម្មុយនីស្តឥណ្ឌា ( CPI) ដឹកនាំដោយ​លោក​ Xudaca Retdi អគ្គលេខាបក្ស CPI បានមក បំពេញទស្សនកិច្ចនិង​បំពេញការងារនៅវៀតណាម ពីថ្ងៃទី២៣ ដល់ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៣។
អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបសន្ទនាជាមួយ គណះប្រតិភូគណៈបក្ស​​កុម្មុយនីស្តឥណ្ឌា
          (VOV)_ទទួលសេចក្ដីអញ្ជើញរបស់មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ​គណះ ប្រ តិ ភូគណះបក្សកុម្មុយនីស្តឥណ្ឌា ( CPI) ដឹកនាំដោយ​លោក​ Xudaca Retdi អគ្គលេខា បក្ស CPI  បានមកបំពេញទស្សនកិច្ចនិង​បំពេញការងារនៅវៀតណាម ពីថ្ងៃទី  ២៣  ដល់ ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៣។ នារសៀលថ្ងៃទី ២៨ ឧសភា នៅទីក្រុងហាណូយ ថ្លែងមតិនៅ​ក្នុងជំនួប​សន្ទនា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu  Trong បាន​អប់អរសាទ​រ​គណះប្រតិភូគណះបក្សកុម្មុយនីស្តឥណ្ឌា មកបំពេញទស្សន កិច្ច នៅវៀតណាម និងចាត់ទុកនេះគឺជាសញ្ញាសំខាន់ និងសម្ដែងយ៉ាងរស់រវើកនូវ  ចំពោះទំនាក់ទំនង​មិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ និងប្រជាជននៃប្រទេសទាំង ពីរ សូម​ថ្លែង​អំណរគុណចំពោះគណះបក្សកុម្មុយនីស្តឥណ្ឌា ដែលបានការគាំទ្រ និង ជួយ ឧបត្ថម្ភសំរាប់ប្រជាជនវៀត​ណាម ក្នុងការតស៊ូប្រឆាំងមុននេះ ក៏ដូចជា បណ្ដា សកម្ម ភាពសាមគ្គីភាព ​មិត្តភាពជាមួយវៀតណាម នាសព្ទថ្ងៃ។ អគ្គលេខាបក្ស  កុម្មុយនីស្ត Nguyen Phu Trong  ក៏បានជូនដំណឹងសរុបអំពីរាល់​ឯកសារសំខាន់ៗ នៃ ម​ហា​សន្និបាត​​​បក្សកុម្មុយនីស្តវៀតណាម ​អំពីសភាពការណ៍សេដ្ឋកិច្ច ​សង្គមរបស់​ វៀតណាម …ជាដើម។ អគ្គលេខាបក្ស Nguyen Phu Trong ទទួលជួបគណះប្រតិភូបក្សកុម្មុយនីស្តឥណ្ឌា(www.cand.com.vn)           មុននេះ គណះប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោក​ Hoang Binh Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណះ​កម្មាធិការ​ទំនាក់ទំនងកិច្ចការ មជ្ឈឹម  បានមានជំនួបសន្ទនាជាមួយគណះបក្ស CPI …ល។ ភាគីទាំងពីរបានពិ ភាក្សាអំពីរាល់វិធាន ការជាក់ស្ដែង បង្កើនទំនាក់ទំនងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក្នុង រយះពេលខាងមុខនេះ ៕