អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាប្រធានគណៈបក្សកុម្មុយនីស្តប្រេស៊ីន។
09/04/2013 11:53
VOV-នារសៀលថ្ងៃទី៩មេសានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយលោក Renato Rabello ប្រធានគណៈបក្សកុម្មុយនីស្តប្រេស៊ីន (PcdoB) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong VOV-នារសៀលថ្ងៃទី៩មេសានៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយ លោក Renato Rabello ប្រធានគណៈបក្សកុម្មុយនីស្តប្រេស៊ីន (PcdoB) ដែលកំពុង បំពេញទស្សនកិច្ចការងារនៅវៀតណាម។ អគ្គលេខា Nguyen Phu Trong បានវាយ តំលៃខ្ពស់ការរួមចំណែករបស់ PcdoB ចំពោះចលនាឆ្វេងនិយមអាមេរិកឡាទិន បង្ហាញការជឿជាក់ថាក្នុងរយៈពេលខាងមុខ PcdoB នឹងដណ្ដើមបានជោគជ័យ ជាច្រើនថែមទៀតក្នុងបុព្វហេតុតស៊ូដើម្បីផលប្រយោជន៍របស់ប្រជាពលករ រួមចំណែកជំរុញការតស៊ូរួមរបស់ប្រជាជនប្រេស៊ីននិងអាមេរិកឡាទិនដើម្បី សន្តិភាពឯករាជប្រជាជាតិប្រជាធិបតេយ្យនិងវឌ្ឍន៍ភាពសង្គម។ រីឯលោក Renato Rabello បានសង្កត់ធ្ងន់ទៅលើអត្ថន័យដ៏ធំធេងរបស់ការ តស៊ូរំដោះប្រជាជាតិមុននេះនិងបុព្វហេតុផ្លាស់ប្តូរថ្មីឈានឡើងលិទ្ធិសង្គមនិយម នាបច្ចុប្បន្នរបស់ប្រជាជនវៀតណាមក្រោមកិច្ចដឹកនាំរបស់បក្សកុម្មុយនីស្ត វៀតណាម៕
Related





