VOV WorldVOV World
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនានិងបំពេញការងារនៅខេត្ត Yen bai
05/01/2013 08:35
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ មករា អគ្គ លេខាបក្ស​កុម្មុយនីស្តវៀតណាម លោក​ Nguyen Phu Trong បានអញ្ជើញទៅ​ទស្សនា​និងបំពេញការងារនៅខេត្ត Yen bai (ភាគខាងជើងវៀតណាម)។ ​នាព្រឹក​ថ្ងៃទី ៥ មករា អគ្គលេខា បក្ស​ Nguyen Phu Trong ​​បានជួបធ្វើការជាមួយ ​គណះកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និងកម្មាភិបាល ស្នូលខេត្ត Yen Bai ។​
អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនានិងបំពេញការងារនៅខេត្ត Yen bai
(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៤ និងថ្ងៃទី ៥ មករា អគ្គលេខាបក្ស​កុម្មុយនីស្ត               វៀតណាម  លោក​ Nguyen Phu Trong បានអញ្ជើញទៅ​ទស្សនា​និងបំពេញការងារនៅ   ខេត្ត Yen bai (ភាគខាងជើងវៀតណាម)។ ​នាព្រឹក​ថ្ងៃទី ៥ មករា អគ្គលេខាបក្ស​ Nguyen  Phu Trong ​​បានជួបធ្វើការជាមួយ ​គណះកម្មាធិការអចិន្ត្រៃយ៍បក្សខេត្ត និងកម្មាភិបាល ស្នូលខេត្ត Yen Bai ។​ថ្លែងមតិនៅទីនេះ អគ្គលេខាបក្ស​ Nguyen Phu Trong ​​បានស្នើខេត្ត​ បន្ត​អនុវត្តយ៉ាងល្អ សេចក្ដីសម្រេចចិត្តនៃមហាសន្និបាត លើកទី ១១របស់បក្សកុម្មុយ នីស្តវៀតណាម និងបណ្ដាសេចក្ដីសម្រេចចិត្តរបស់មជ្ឈឹម ពង្រីកប្រសិទ្ធភាពបណ្ដា សក្ដានុភាពនិងឧត្តមភាពរបស់ខេត្ត ថែទាំជីវភាពរស់នៅប្រជាជននៅតំបន់ព្រៃភ្នំឆ្ងាយ ដាច់ស្រយាល តំបន់ជនរួមជាតិជាជនជាតិភាគតិច កាត់បន្ថយភាពក្រីក្រប្រកបដោយ ចីរភាព។  អគ្គលេខាបក្ស​ Nguyen Phu Trong ​​ក៏បានស្នើ បក្សភាគខេត្ត Yen Bai ធ្វើការ ងារកសាងបក្ស កសាងប្រព័ន្ធ​នយោបាយប្រកបដោយល្អប្រសើរផងដែរ។ អគ្គលេខាបក្ស Nguyen Phu Trong អញ្ជើញទៅទស្សនានិងបំពេញការងារនៅខេត្ត Yen bai(http://vovworld.vn/)           មុននោះ នៅជំនួបធ្វើការនៅឃុំ Tram Tau ស្រុក Tram Tau អគ្គលេខាបក្ស​ Nguyen  Phu Trong បានស្ងើចសរសើរ ​និងវាយតំលៃខ្ពស់​នូវបណ្ដាការខំប្រឹងប្រែងរបស់ កម្មាភិ បាល  និងប្រជាជននៅស្រុក Tam Trau ក្នុងការកាត់បន្ថយភាពក្រីក្រ កសាងជីវភាពរស់ នៅ។ នេះគឺជាកត្តាសំខាន់ ​របស់ខេត្ត Yen Bai ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុន​វិនិ យោគ ​របស់​រដ្ឋាភិបាល ÷           “ ប្រសិនបើ យើងមាន ប្រភពកម្លាំងជាក់ស្ដែង​នៅមូលដ្ឋាននា​ពេល​នោះ ប្រភព ទុនវិនិ​យោគរបស់​រដ្ឋនឹងជួយឧបត្ថម្ភបានច្រើនណាស់។ ​សំខាន់​បំផុតគឺត្រូវឈាន​ទៅ មុខ និង​អភិវឌ្ឍន៍​ដោយខ្លួនឯង៕ ”