អគ្គលេខាបក្ស បានទទួលជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបានិងអគ្គលេខាគណៈបក្ស MIU
12/04/2012 08:28
(VOV)-បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចមិត្តភាព ជាផ្លូវការនៅគុយបា នាថ្ងៃទី១១មេសា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម Nguyen Phu Trong បានជួប សន្ទនាជាមួយគុប្រធានរដ្ឋសភាគុយបា Ricardo Alarcon និងអគ្គលេខាគណៈបក្សឆ្វេងនិយមឯកភាពសាធារណ រដ្ឋDominica (MIU) និងជារដ្ឋមន្ត្រីរដ្ឋាភិបាល Dominica Jose Miguel Mejia។

អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា Ricardo Alarcon (VOV)-បន្តសកម្មភាពក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅគុយបា នាថ្ងៃទី១១មេសា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បានជួបសន្ទនាជាមួយប្រធានរដ្ឋសភាគុយបា Ricardo Alarcon និង អគ្គលេខាគណៈបក្សឆ្វេងនិយមឯកភាពសាធារណរដ្ឋDominica (MIU) និងជារដ្ឋមន្ត្រីរដ្ឋាភិបាល Dominica Jose Miguel Mejia។ អគ្គលេខាបក្ស Nguyen Phu Trong និងប្រធានរដ្ឋសភាគុយបា Ricardo Alarcon សុទ្ធតែ អះអាងនូវគោលបំណងនិងការប្តេជ្ញាចិត្តធ្វើឲ្យស៊ីជម្រៅថែមទៀតដល់ ចំណងសាមគ្គីភាពមិត្តភាព ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងនោះ មានទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរទាំងទ្វេភាគីនិងពហុភាគី។ អគ្គលេខាបក្ស Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្ស MIU Dominica។ នៅពិធី ទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្សចលនាឆ្វេងនិយម ឯកភាពសាធារណៈរដ្ឋ Dominica (MIU) និងជារដ្ឋមន្ត្រីរដ្ឋាភិបាល សាធារណៈរដ្ឋ Dominica Jose Miguel Mejia អគ្គលេខាបក្ស Nguyen Phu Trong បានអះអាង ជាថ្មីម្ដងទៀតនូវការគាំទ្រចំណងសាមគ្គីភាពរបស់បក្ស កុម្មុយនីស្តនិងប្រជាជន វៀតណាមចំពោះបុព្វហេតុតស៊ូរបស់គណៈបក្ស MIU និងប្រជាជនDominica ឯកភាពអំពីរាល់វិធានការសំដៅជំរុញនិងលើក កំពស់ ប្រសិទ្ធភាពនៃទំនាក់ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិកជ្ជកម្មវិនិយោគរវាងប្រទេសទាំងពីរក្នុងរយៈពេលខាងមុខ៕
Related






