យោងតាមសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ទីក្រុងដុងណៃ ត្រូវបានបង្កើតឡើងជាផ្លូវការចាប់ពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។ ទីក្រុងដុងណៃ មានព្រំប្រទល់ជាប់ទីក្រុងហូជីមិញ ខេត្តឡឹមដុង ខេត្តតៃនិញ និងព្រះរាជាណាចក្រកម្ពុជា។ ទីក្រុងដុងណៃ មានផ្ទៃដីធម្មជាតិជាង១២.៧០០គីឡូម៉ែត្រការ៉េ មានប្រជាជនជិត៥លាននាក់ និងអង្គភាពរដ្ឋបាលកម្រិតឃុំចំនួន៩៥ រួមទាំងសង្កាត់ចំនួន៣៣ និងឃុំចំនួន៦២... អញ្ជើញថ្លែងនៅក្នុងពិធីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម បានសង្កត់ធ្ងន់ថា ការបង្កើតទីក្រុងដុងណៃចំណុះមជ្ឈិម គឺជាសញ្ញាសម្គាល់ដ៏សំខាន់មួយ ដែលបានបើកចេញដំណើរថ្មី៖

“កសាងសេចក្ដីប្រាថ្នា ដុងណៃ ថ្មី ក្នុងឋានៈជាទីក្រុងចំណុះមជ្ឈិម។ ចាប់ពីថ្ងៃនេះតទៅ ដុងណៃត្រូវតែកំណត់ស្តង់ដារអភិវឌ្ឍន៍ខ្ពស់ជាងមុន ដោយខិតខំក្លាយជាទីក្រុងកម្លាំងចលករ ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងជះឥទ្ធិពលយ៉ាងទូលំទូលាយលើតំបន់ប៉ែកខាងកើតភូមិភាគខាងត្បូង និងប្រទេសទាំងមូល។ ខិតខំប្រឹងប្រែងនាំ ដុងណៃ មានវត្តមាននៅក្នុងតារាងរៀបចំណាត់ថ្នាក់ទីក្រុងដ៏គួរឲ្យចង់រស់នៅ និងគួរឲ្យចង់ចាប់ផ្ដើមអាជីវកម្ម នៅអាស៊ី និងពិភពលោក ដូចដែលទីក្រុងហាណូយ និងទីក្រុងហូជីមិញបានត្រួសត្រាយផ្លូវ។ ដើម្បីឆ្ពោះទៅរកចក្ខុវិស័យនេះ កម្មាភិបាលម្នាក់ៗ បក្ខជនម្នាក់ៗ ប្រជាពលរដ្ឋម្នាក់ៗ និងសហគ្រាសនីមួយៗ ត្រូវស្រុះចិត្តគំនិតគ្នា ធ្វើឱ្យទីក្រុងកាន់តែរីកចម្រើន ស៊ីវិល័យ ភ្លឺ បៃតង ស្រស់ស្អាត គួរឲ្យចង់រស់នៅ និងរួមចំណែកកាន់តែច្រើនដល់ប្រទេសជាតិ”។ នេះប់ើយោងតាមប្រសាសន៍របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានស្នើឲ្យទីក្រុងដុងណៃ ប្រែក្លាយគុណសម្បត្តិផ្ទាល់ខ្លួន ទៅជាតម្លៃអភិវឌ្ឍន៍ថ្មី នោះគឺហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ពហុមធ្យោបាយយុទ្ធសាស្ត្រ និងមូលដ្ឋានគ្រឹះឧស្សាហកម្មដ៏រឹងមាំ បណ្តាញភស្តុភារកម្ម ទីតាំងច្រកទ្វារអន្តរតំបន់ តំបន់ព្រំដែនបើកចំហរ និងតំបន់ដ៏ដ៏សម្បូរទៅដោយសក្ដានុពល រួមជាមួយនឹងប្រជាជនដែលមានសមត្ថភាពនិងភាពច្នៃប្រឌិត៕