ឯកអគ្គរដ្ឋទូតសឹង្ហបុរី លោក Jaya Ratnam អញ្ជើញមកជូនសារតាំងដល់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ជឿជាក់ថា ជាមួយនឹងបទពិសោធន៍ សមត្ថភាពនិងការយល់ដឹងអំពីវៀតណាម ឯកអគ្គរដ្ឋទូតគ្រប់រូប នឹងសម្រេចយ៉ាងល្អ ប្រពៃនូវភារកិច្ចរបស់ខ្លួន ដោយធ្វើជា “ស្ពាន” តភ្ជាប់ ជំរុញទំនាក់ទំនងមិត្តភាពសហ ប្រតិបត្តិការមិត្តភាពរវាងវៀតណាមជាមួយ ប្រទេសនានាដែលតំណាងដោយបណ្ដា ឯកអគ្គរដ្ឋទូត។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ចាត់ទុកថា ទោះបីជាសន្តិ ភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតែជាកាលានុវត្តភាពនិងនិន្នាការដ៏ធំ ក៏ ដោយ ប៉ុន្តែរាល់ផលប៉ះពាល់ពហុទិសដោយជម្ងឺកូវីដ ១៩ ការប្រកួតប្រជែងយុទ្ធ សាស្ត្ររវាងប្រទេសធំៗ និងការលេចចេញនៃបញ្ហាសន្តិសុខក្រៅប្រពៃណីនានា កំពុង បង្កឡើងបញ្ហាប្រឈមជាច្រើនចំពោះប្រទេសទាំងអស់។ ក្នុងបរិបទនោះ វៀតណាម មានគោលបំណងចង់បង្កើនកិច្ចសហប្រតិបត្តិការទាំងទ្វេភាគីនិងពហុភាគីជាមួយ ប្រទេសដទៃដើម្បីរួមគ្នាជំនះពុះពារលើការលំបាកឧបសគ្គ។
ដោយឈរលើស្មារតីនោះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសម្ដែងនូវគោលបំណងហើយស្នើឲ្យបណ្ដាឯកអគ្គរដ្ឋទូតខិតខំប្រឹង ប្រែងលើកកំពស់ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដែល តំណាងដោយបណ្ដាឯកអគ្គរដ្ឋទូត ព្រមទាំងមានគោលចំណងចង់បានមើលឃើញ រាល់គម្រោងសហប្រតិបត្តិការដោយមានសញ្ញាសម្គាល់ផ្ទាល់របស់បណ្ដាឯកអគ្គរដ្ឋទូតក្នុងអាណត្តិបេសកកម្មនៅវៀតណាមផងដែរ៕







