អគ្គលេខាបក្សកម្មុយនិស្ត អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខែត្រ Hung Yen
11/11/2013 02:48
ការអភិវឌ្ឍន៍ដ៍ចិរភាពត្រូវការការស្រុះចិត្តគំនិតនិងការគាំទ្ររបស់ប្រជាជន។

Vovworld- ការអភិវឌ្ឍន៍ដ៍ចិរភាពត្រូវការការស្រុះចិត្តគំនិតនិងការគាំទ្រ របស់ប្រជាជន។នេះជាការអះអាងរបស់អគ្គលេខាបក្សកម្មុយនិស្ត វៀត ណាមលោក Nguyen Phu Trongក្នុងពពិធីជួបធ្វើការជាមួយថ្នាក់ដឹកនាំ បក្សភាគរដ្ឋអំណាចនិងប្រជាជនឃុំ Nhan Hoaស្រុក My Hao ខែត្រHung Yenភាគខាងជើងវៀតណាមនាព្រឹកថ្ងៃទី១០វិច្ឆិកា ។ដំណើរបំពេញតស្ស កិច្ចការងារនេះគឺសំដៅត្រួតពិនិត្យការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកសាងជនបទថ្មី ការងារកសាងបក្សនិងប្រព័ន្ឋនយោបាយក្នុង ដំណាក់កាល២០១០-២០១៣។ លោក Nguyen Phu Trongគូសបញ្ជាក់ថា៖ការ អភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវដើរ ទន្ទឹមនឹងការងារកសាងកែលំអបក្សកសាងប្រព័ន្ឋនយោបាយដ៍ស្អាតស្អម រឹងមាំបង្ការប្រយុទ្ឋប្រឆាំងនឹងគ្រោះការិយាធិបតេយ្យអំពើពុករលួយនិង ការខ្ជះខ្ជាយ។ល។ លោកចាត់ទុកថា៖ប្រការទាំងនេះនឹងជួយបង្កើតការ ស្រុះចិត្តគំនិតនិងការគាំទ្ររបស់ប្រជាជនគ្រប់ស្រទាប់។ ស្តីពីការងារកសាងបក្សលោក Nguyen Phu Trongបានសំណូមពរគណះ កម្មាធិការបក្សគ្រប់ជាន់ថ្នាក់កម្មាភិបាលម្នាក់ៗនិងបក្ខជនត្រូវឃើញច្បាស់ នូវបញ្ហានៅសល់ដើម្បីក្រែប្រែអោយទាន់ពេលវេលា។ រសៀលថ្ងៃដដែលអគ្គលោក អគ្គលេខាបក្សNguyen Phu Trongបានចូលរួម ទិវាមហាសាមគ្គីភាពជាតិដែលបានរៀបចំឡើងនៅស្រុកYen My ខេត្ត Hung Yen។តាមលោកថា៖សាមគ្គីភាពជាប្រការមិនអាចខ្វះបានចំពោះ ការអភិវឌ្ឍន៍៕
Related






