VOV WorldVOV World
អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ
13/05/2013 12:14
(VOVworld) – ដើម្បីត្រៀមរៀបចំសំរាប់សម័យប្រជុំ លើកទី ៥​ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នា រសៀលថ្ងៃទី ១៣ ឧសភា អគ្គលេខាបក្សកម្មុយនិស្ត្រ វៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យ ជាមួយបណ្ដាអ្នកបោះ ឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។
អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាមជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ
(VOVworld) – ដើម្បីត្រៀមរៀបចំសំរាប់សម័យប្រជុំលើកទី ៥​ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នារសៀលថ្ងៃទី ១៣ ឧសភា អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាម លោក Nguyen Phu Trong បានជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះ ឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។ អគ្គលេខា Nguyen Phu Trong បានផ្លាស់ប្តូរជាមួយ អ្នកបោះ ឆ្នោតអំពីបណ្ដាខ្លឹមសារទាន់ទិនដល់ពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញឆ្នាំ ១៩៩២ ការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងមួយចំនួនក្នុងរដ្ឋសភា ជាដើម។ លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែង មួយចំនួនក្នុងរដ្ឋសភាគឺជាការបោះជំហានជាក់ស្តែងក្នុងការអនុវត្តបណ្ដាវិធានការ អំពីការកសាងបក្ស។ ស្តីពីការងារយកមិតិនៃប្រជាជនចំពោះពង្រាងធ្វើវិសោធនកម្ម រដ្ឋធ​ម្មនុញ្ញឆ្នាំ ១៩៩២ អគ្គលេខាធិការបានសង្កត់ធ្ងន់ថា៖នេះគឺជាការយកមតិរបស់ ប្រជាជនគ្រប់ជាន់ថ្នាក់ជាលើកដំបូងដូច្នោះត្រូវអនុវត្ត យ៉ាងស៊ីជំរៅនិងជាក់ស្តែង។ អគ្គលេខា Nguyen Phu Trong បានលើកច្បាស់ថា៖ “យើងត្រូវប្រមូលផ្តុំមតិយ៉ាងម៉តចត់ តាមស្មារតីរបស់សន្និបាទមជ្ឈឹមលើកទី ៧ ដែលទើបនឹងបានប្រព្រឹត្តទៅ។ ក្រៅពីនោះ យើងត្រូវបន្តផ្លាស់ប្តូរនិងពិភាក្សាអំពី ការខ្វែងគំនិត។ ចំពោះទស្សនៈប្រឆាំងនឹងនិងបំផ្លិចបំផ្លាញរបបយើង យើងប្តេជ្ញា ប្រយុទ្ធប្រឆាំងយ៉ាងខ្លាំង។” អគ្គលេខា Nguyen Phu Trong បានអះអាងថា៖ បក្ស រដ្ឋ ជានិច្ចកាលស្តាប់និង ប្រមូលផ្តុំមតិរបស់ប្រជាជន រំលឹកគណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋ អំណាច មូលដ្ឋានដោះស្រាយបញ្ហា ដែលប្រជាជនបានលើកឡើង៕ អគ្គលេខាបក្សកម្មុយនិស្ត្រវៀតណាម លោក  Nguyen Phu Trong បានជួបប្រាស្រ័យជាមួយបណ្ដាអ្នកបោះ ឆ្នោត ខ័ណ្ឌ Ba Dinh ទីក្រុង ហាណូយ។ (Image: Vietnamplus)