អគ្គលេខាបក្សកុម្មនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ
14/05/2013 11:38
(VOV)_នាថ្ងៃទី១៤ ឧសភា អគ្គលេខាបក្សកុម្មនីស្តវៀត ណាម លោក Nguyen Phu Trong រួមជាមួយគណះប្រតិភូ សមាជិកសភា ទីក្រុងហាណូយ ជួបប្រាស្រ័យ ជាមួយ អ្នកបោះឆ្នោតនៅបណ្ដាខ័ណ្ឌ Hoan Kiem ខ័ណ្ឌTay Ho ដើម្បីត្រៀមរៀបចំអោយ សម័យប្រជុំលើកទី ៥ រដ្ឋសភា នីតិកាលទី ១៣។

(VOV)_នាថ្ងៃទី១៤ ឧសភា អគ្គលេខាបក្សកុម្មនីស្តវៀតណាម លោក Nguyen Phu Trong រួមជាមួយគណះប្រតិភូសមាជិកសភា ទីក្រុងហាណូយ ជួបប្រាស្រ័យ ជាមួយអ្នកបោះឆ្នោតនៅបណ្ដាខ័ណ្ឌ Hoan Kiem ខ័ណ្ឌTay Ho ដើម្បីត្រៀមរៀបចំ អោយ សម័យប្រជុំលើកទី ៥ រដ្ឋសភា នីតិកាលទី ១៣។ ស្ដីពីបញ្ហាយកស្លឹកទំនុក ទុកចិត្ត ចំពោះបណ្ដាដំណែងដែលបានរដ្ឋសភា ក្រុមប្រឹក្សារប្រជាជនជ្រើសតាំង ឬអនុម័ត អគ្គលេខាបក្ស Nguyen Phu Trong បានលើកច្បាស់ថា÷ ក្នុងសម័យប្រជុំ លើកទី ៥ រដ្ឋសភាខាងមុខនេះ មជ្ឈឹមនឹងសម្រេចចិត្តយកស្លឹកទំនុកទុកចិត្ត មិន គ្រាន់តែចំពោះរដ្ឋសភាប៉ុណ្ណោះទេ ថែមទាំងចំពោះបណ្ដាស្ថាប័នបក្ស ស្ថាប័នក្នុង ប្រព័ន្ធនយោបាយ។ នេះគឺជាបញ្ហាធំ ដែលបង្ហាញនូវការប្តេជ្ញាចិត្តផ្លាស់ប្តូរថ្មី តាម ស្មារតី ប្រជាធិបតេយ្យភាព បង្កើនតួនាទីឃ្លាំមើលរបស់ប្រជាជន របស់សមាជិក សភា សមាជិកក្រុមប្រឹក្សារប្រជាជន។ ស្ដីពីការថែទាំជីវភាពរស់នៅសំរាប់ប្រជាជននៅតំបន់កោះសមុទ្រ អគ្គលេខា បក្សNguyen Phu Trong បានលើកច្បាស់ថា÷ វៀតណាមជាប្រទេស១ មានប្រវែងឆ្នេរ សមុទ្រ ដ៏វែង ផ្ទៃទឹកសមុទ្រធំ កោះនិងប្រជុំកោះជាច្រើន។ បក្សកុម្មុយនីស្តវៀតណាម បាន មានសេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រសមុទ្រ អភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្ររដ្ឋ សភាបានមានច្បាប់ស្ដីពីសមុទ្រវៀតណាម យើងត្រូវធ្វើយ៉ាងមេច ដើម្បីរក្សារបាន ឯករាជ្យ បូរណភាពដែនដី រក្សារបានស្ថិរភាព សន្តិភាព ដើម្បីអភិវឌ្ឍន៍ ថែទាំ ការ ពារប្រជាជន បង្កលក្ខណះដើម្បីអភវិឌ្ឍន៍សេដ្ឋកិច្ច សង្គម។…ជាដើម៕ អគ្គលេខាបក្សកុម្មនីស្តវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតទីក្រុងហាណូយ (http://radiovietnam.vn/)
Related






