VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមចាប់ផ្តើមដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
12/09/2012 10:26
នាថ្ងៃទី១២ កញ្ញា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ព​ស់​វៀតណាម ​បានមក​ដល់​ព្រលានយន្តហោះអន្តរជាតិ Changgi នៅរដ្ឋធានីសិង្ហបុរី ​ចាប់ផ្តើមដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី តាមសេចក្ដី អញ្ចើញរបស់ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល និងជាអគ្គលេខាធិការបក្សសកម្មភាពប្រជាជន សិង្ហបុរី Ly Hien Long ។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមចាប់ផ្តើមដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមចាប់ផ្តើមដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី(internet) នាថ្ងៃទី១២ កញ្ញា អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម លោក  Nguyen Phu Trong និងគណះប្រតិភូជាន់ខ្ព​ស់​វៀតណាម ​បានមក​ដល់​ព្រលានយន្តហោះអន្តរជាតិ Changgi នៅរដ្ឋធានីសិង្ហបុរី ​ចាប់ផ្តើមដំណើរ​បំពេញទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី  តាមសេចក្ដី អញ្ចើញរបស់ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល និងជាអគ្គលេខាធិការបក្សសកម្មភាពប្រជាជន សិង្ហបុរី Ly Hien Long ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរីលើកនេះ​ របស់​អគ្គលេ ខាបក្ស Nguyen Phu Trong ជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់​ទំនង​រវាងប្រទេសទាំងពីរ  អះអាងនូវគោលនយោបាយគោរព និងលៃទុកអាទិភាពខ្ពស់ ក្នុងការបង្កើនទំនាក់ទំនង រវាងវៀតណាម ជាមួយ​ប្រទេសក្នុងតំបន់អាស៊ាន។ នារសៀលថ្ងៃនេះដែរ ពិធីទទួលជា ផ្លូវការ  អគ្គលេខាបក្ស កុម្មុយនីស្តវៀតណាម​ Nguyen Phu Trong​ ត្រូវបានរៀបចំដ៏មហោ ឡារឹក​នៅ​វិមាន​ប្រធានាធិបតី ក្រោម​អធិបតីភាពរបស់ នាយករដ្ឋមន្ត្រី Ly Hien Long ។ បន្ទាប់នោះ ថ្នាក់ដឹកនាំទាំងពីររូប បានធ្វើការចរចារ និងធ្វើជាកសិល្យសាក្សីក្នុងពិធីចុះ ហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរទៀតផង៕