VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញការងារនៅស្រុក Thach That ក្រុងហាណូយ។
15/02/2013 08:58
VOV-នាថ្ងៃទី១៤កុម្ភៈ (ពោលគឺថ្ងៃទី៥បុណ្យតេត) អគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong បានមកបំពេញការងារជូនពរបុណ្យ​តេត​ បក្សភាគរដ្ឋអំណាចប្រជាជនស្រុក Thach That ក្រុង ហាណូយ និងចូលរួម​ពិធី​បំផុសដាំដើមឈើរបស់ស្រុក Thach That។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញការងារនៅស្រុក Thach That ក្រុងហាណូយ។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមមកបំពេញការងារនៅស្រុក Thach That ក្រុងហាណូយ។         VOV-នាថ្ងៃទី១៤កុម្ភៈ (ពោលគឺថ្ងៃទី៥បុណ្យតេត) អគ្គលេខាបក្សកុម្មុយនីស្ត​ វៀតណាមលោក Nguyen Phu Trong បានមកបំពេញការងារជូនពរបុណ្យ​តេត​បក្សភាគរដ្ឋអំណាចប្រជាជនស្រុក Thach That ក្រុងហាណូយ និងចូលរួម​ពិធី​បំផុសដាំដើមឈើរបស់ស្រុក Thach That។ នៅទីនេះលោកអគ្គលេខាបក្ស​បាន​ បញ្ជាក់ច្បាស់ថា​ស្រុក Thach That មានសក្ដានុភាពយថាទស្សល្អប្រសើរ​ជាច្រើន​ ក្នុងអនាគត។​         ក្នុងឱកាសបុណ្យតេតដាំដើមឈើ អគ្គលេខាបក្ស Nguyen Phu Trong បាន​រំលឹកឡើងវិញពាក្យទូន្មានរបស់លោកអ៊ុំ Ho អំពីផលប្រយោជន៍នៃការដាំដើម ឈើ​និងរំលឹកថាត្រូវរក្សាបរិស្ថានធម្មជាតិ បរិស្ថានសង្គមស្អាតស្អំ។         “ឧស្សាហូបនីយកម្មត្រូវរក្សាបរិស្ថាន កាន់តែទំនើបភាវូបនីយកម្មត្រូវរស់ នៅ​ជាមួយ​គ្នាជិតស្និទ្ធជួយឧបត្ថម្ភគ្នាទៅវិញទៅមក។ នោះគឺជាវៀតណាម នោះ គឺជា​សេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។​ ខ្ញុំសូមជូនពរបក្សភាគរដ្ឋអំណាច ប្រជាជន Thach That និយាយដោយឡែកទីក្រុងហាណូយនិយាយរួមក្នុងឆ្នាំថ្មី បន្តពង្រីក​ប្រពៃណីវីរភាពសាមគ្គីភាពប្រជាជាតិ៕”