VOV WorldVOV World
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong។
14/04/2013 08:52
VOV-នាថ្ងៃទី១៣មេសា ក្នុងដំណើរទស្សនកិច្ចការងារនៅ ខេត្ត Binh Duong អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាម លោក Nguyen Phu Trong បានមក​ទស្សនា​មូលដ្ឋានសេដ្ឋ កិច្ចមួយចំនួនរបស់ខេត្ត Binh Duong។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong។
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមបានមកបំពេញទស្សនកិច្ចការងារនៅខេត្ត Binh Duong។         VOV-នាថ្ងៃទី១៣មេសា ក្នុងដំណើរទស្សនកិច្ចការងារនោខេត្ត Binh Duong អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានមក​ទស្សនា​មូលដ្ឋានសេដ្ឋកិច្ចមួយចំនួនរបស់ខេត្ត Binh Duong។ នៅពិធីធ្វើការជាមួយថ្នាក់​ ដឹក​នាំខេត្ត Binh Duong នារសៀលថ្ងៃទី១៣មេសា​អគ្គលេខា Nguyen Phu Trong បានស្ងើចសរសើរភាពម្ចាស់ការច្នៃប្រឌិតហ៊ានគិតហ៊ានធ្វើពង្រីកស្មារតីសាមគ្គី​ភាពប្រជាធិបតេយ្យរបស់ខេត្តក្នុងការអនុវត្តរាល់ភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច។ អគ្គលេខា Nguyen Phu Trong បានស្នើរខេត្ត Binh Duong ក្នុងរយៈពេលខាង​មុខ​ត្រូវយកចិត្តទុកដាក់អភិវឌ្ឍន៍យ៉ាងលឿននិងចីរភាព។         “មានកត្តាជាច្រើនដើម្បីនិយាយអំពីបញ្ហាអភិវឌ្ឍន៍ចីរភាព។ ប្រសិនបើ​ ត្រឹម​តែ​រត់តាម GDP តាមកំណើន តាមទ្រង់ទ្រាយដែលខ្វះមូលដ្ឋានអ្វីមួយគឺ មិនអាច​អភិវឌ្ឍន៍ចីរភាពបានឡើយ៕”