អគ្គលេខាបក្សបានទទួលជួបគណៈប្រតិភូបក្សកុម្មុយនីស្តចិន។
03/12/2012 08:20
VOV-នាថ្ងៃទី២ធ្នូនៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខា បក្សកុម្មុយនីស្តវៀតណាម Nguyen Phu Trong បាន ទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្ស កុម្មុយនីស្តចិនដឹកនាំដោយលោក Lijian Guo សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍និងជាអគ្គលេខាធិការមហាសន្និបាតដំណាងប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅវៀតណាមនិងរាយការណ៍លទ្ធផលមហាសន្និបាតលើកទី១៨បក្សកុម្មុយនីស្តចិន។

អគ្គលេខាបក្សបានទទួលជួបគណៈប្រតិភូបក្សកុម្មុយនីស្តចិន VOV-នាថ្ងៃទី២ធ្នូនៅទីស្ដីការមជ្ឈឹមបក្ស អគ្គលេខាបក្សកុម្មុយនីស្តវៀត ណាម Nguyen Phu Trong បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូបក្ស កុម្មុយនីស្តចិនដឹកនាំដោយលោក Lijian Guo សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍និងជាអគ្គលេខាធិការមហាសន្និបាត ដំណាងប្រជាជនទូទាំងប្រទេសចិន ក្នុងឱកាសគណៈប្រតិភូមកបំពេញទស្សន កិច្ចនៅវៀតណាមនិងរាយការណ៍លទ្ធផលមហាសន្និបាតលើកទី១៨បក្ស កុម្មុយនីស្តចិន។ លោក Lijian Guo បានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋាភិបាលចិន និងអគ្គលេខា Xijin Ming គោរពការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូរសហប្រតិបត្តិការ យុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយបក្សរដ្ឋនិងប្រជាជនវៀតណាម ធ្វើអស់ពី កំលាំងកាយចិត្តដើម្បីពូនជ្រំជំរុញទំនាក់ទំនងចិន-វៀតណាមក្នុងដំណាក់កាល ថ្មីអភិវឌ្ឍន៍ស្ថិរភាពស៊ីជម្រៅឡើងកំពស់ថ្មី។ រីឯអគ្គលេខាបក្ស Nguyen Phu Trong បានជូនពរជោគជ័យនិងវាយតំលៃខ្ពស់លទ្ធផលមហាសន្និបាតលើកទី១៨បក្សកុម្មុយនីស្តចិនក៏ដូចជារាល់សមិទ្ធិ ដ៏ធំធេងដែលប្រជាជនចិនដណ្ដើមបានក្នុងបុព្វហេតុកំណែទម្រង់បើកទ្វារនិង កសាងលទ្ធិសង្គមនិយម ទន្ទឹមនឹងនោះសម្ដែងការជឿជាក់ថាក្រោមកិច្ចដឹក នាំរបស់គណៈថ្នាក់ដឹកនាំថ្មីបក្សកុម្មុយនីស្តចិននឹងដឹកនាំប្រជាជនចិនសំរេច បានគោលដៅកសាងលើគ្រប់វិស័យសង្គមសម្បូរធូធានាឆ្នាំ២០២០។ មុននោះគណៈប្រតិភូបក្សកុម្មុយនីស្តវៀតណាមដឹកនាំដោយលោកស្រី Tong Thi Phong សមាជិកការិយាល័យនយោបាយ អនុប្រធានរដ្ឋសភាបានជួប សន្ទនាជាមួយគណៈប្រតិភូបក្សកុម្មុយនីស្តចិនដឹកនាំដោយលោក Lijian Guo សមាជិកការិយាល័យនយោបាយ អនុប្រធានគណៈកម្មាធិការងចិន្ត្រៃយ៍និងជា អគ្គលេខាធិការមហាសន្និបាតដំណាងប្រជាជនទូទាំងប្រទេសចិន៕
Related






