VOV WorldVOV World
អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវChummaly Sayasone មកបំពេញទស្សនកិច្ចនៅវៀតណាម
26/12/2012 10:30
(VOV)_ពិធីទទួល​ អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ​ប្រធានរដ្ឋឡាវ លោក Chummaly Sayasone និង លោកជំទាវ​ ដែលមកបំពេញ​ទស្សន​កិច្ច​នៅវៀតណាម ពីថ្ងៃទី ២៦​-២៨ ធ្នូ ​ត្រូវបាន​រៀបចំឡើង ​ដ៏មហា​ឡារឹក ​នាថ្ងៃទី ២៦ធ្នូ នៅរដ្ឋធានីហាណូយ។
អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវChummaly Sayasone មកបំពេញទស្សនកិច្ចនៅវៀតណាម
  (VOV)_ពិធីទទួល​ អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ​ប្រធានរដ្ឋឡាវ  លោក Chummaly Sayasone និងលោកជំទាវ​ ដែលមកបំពេញ​ទស្សន​កិច្ច​នៅវៀត ណាម ពីថ្ងៃទី ២៦​-២៨ ធ្នូ ​ត្រូវបាន​រៀបចំឡើង ​ដ៏មហា​ឡារឹក ​នាថ្ងៃទី ២៦ធ្នូ នៅរដ្ឋធា នីហាណូយ។ ក្នុងពិធីចរចារ បន្ទាប់ពីពិធីទទួលជាផ្លូវការ អគ្គលេខាបក្ស​កុម្មុយ នីស្ត វៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា÷           “ ដំណើរទស្សនកិច្ច​របស់អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ ​និង​ជា​ ប្រធាន រដ្ឋឡាវ លើកនេះ ជាព្រឹត្តិការណ៍ នយោបាយក្នុងឆ្នាំសាមគ្គីភាព ​មិត្ត​ភាព​វៀតណាម -ឡាវ និងឡាវ-វៀតណាម ផ្តល់មកអោយប្រជាជនវៀតណាម ​នូវ​បណ្ដាមនោសញ្ជេ តនា សមមិត្ត បងប្អូនស្និទ្ធស្នាល ពោពេញទៅដោយចំណង​សាមគ្គីភាព ផ្សាភ្ជាប់ជា មួយគ្នា ដ៏ជិតស្និទ្ធិ ស្មោះត្រង់ របស់បក្ស រដ្ឋ និងប្រជាជនឡាវជាបង ប្អូន។”   រីឯ អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ប្រធានរដ្ឋឡាវ លោក Chummaly Sayasone បានចាត់ទុកថា÷           “ យើងខ្ញុំជឿជាក់ជាពិតប្រាកដថា ដំណើរទស្សនកិច្ចនៅវៀតណាមលើក​នេះ  នឹងជា ព្រឹត្តិការណ៍តភ្ជាប់ ​និងពង្រីកប្រពៃណីដ៏ភ្លឺស្វាងនៃទំនាក់ទំនង ​មិត្ត​ភាព​ដ៏ម ហិមា  សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពីយូរ​ណាស់មក ហើយ  រវាងវៀតណាម និងឡាវ កាន់តែរឹងមាំ ស្និទ្ធស្នាលជាង ពីមួយថ្ងៃទៅមួយថ្ងៃ។ ”            ពិធីទទួលជាផ្លូវការ អគ្គលេខាបក្ស ប្រជាជនបដិវត្តន៍ឡាវ និងជា ​ប្រធានរដ្ឋឡាវ លោក Chummaly Sayasone (http://www.sggp.org.vn)   ក៏ក្នុង​ថ្ងៃនេះដែរ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Truong Tan  Sang នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung និងប្រធានរដ្ឋ សភាវៀត ណាម លោក  Nguyen Sinh Hung បានជួបសម្ដែងការគួរសម ជាមួយ ​អគ្គ លេខាបក្ស ​ប្រជាជន​បដិវត្តន៍​ឡាវ និងជា ប្រធានរដ្ឋឡាវ លោក Chummaly Sayasone៕