VOV WorldVOV World
អគ្គនាយិកា UNESCO ទៅទស្សនានិងបំពេញការងារនៅខេត្ត Thua Thien Hue
24/06/2013 11:24
អគ្គនាយិកា UNESCO ទៅទស្សនានិងបំពេញការងារនៅខេត្ត Thua Thien Hue
អគ្គនាយិកា UNESCO ទៅទស្សនានិងបំពេញការងារនៅខេត្ត Thua Thien Hue
(VOV)_នាថ្ងៃទី ២៣ មិថុនា លោកស្រី Irina Bokova  អគ្គនាយិកា UNESCO បាន ទៅទស្សនាកិច្ចនិងបំពេញការងារនៅខេត្ត Thua Thien Hue។ ​នៅក្នុងជំនួបសន្ទនាជា មួយ លោកស្រី Irina Bokova   លោក Nguyen Van Cao ប្រធានគណះកម្មាធិការប្រជា ជនខេត្ត Thua Thien Hue បាន​ថ្លែង​អំណរគុណ ចំពោះការជួយឧបត្ថម្ភ  និងកិច្ចសហ ប្រតិបត្តិ ការ របស់ UNESCO  សំរាប់ ខេត្ត Thua Thien Hue ក្នុងរយះពេលប៉ុន្មាន​ឆ្នាំ កន្លងមក។ លោក​បាន​អះអាងថា÷ ដំណើរស្សនានិងបំពេញការងារ របស់ លោកស្រី  Irina Bokova  មានអត្ថន័យដ៏សែនសំខាន់ បេលដែលខេត្ត Thua Thien Hue កំពុង ត្រៀម​រៀបចំ ពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ២០ ទិវា មណ្ឌលកេរ្ត៍ដំណែលអតីត រាជធានី Hue ត្រូវបានទទួលស្គាល់ជា បេតិកភ័ណ្ឌវប្បធម៌ពិភពលោក ​លើក​ទី១០  ទិវា តូតន្ត្រីប្រពៃណីនៅបរមរាជវាំងវៀតណាមត្រូវបានទទួលស្គាល់ជាបេតិកភ័ណ្ឌ វប្បធម៌អរូបីរបស់មនុស្សលោក។ លោកស្រី Irina Bokova   បាន​អោយដឹងថា÷  ក្នងុរយះពេលខាងមុខនេះ UNESCO នឹងបន្តជួយឧបត្ថម្ភ ​សហប្រតិបត្តិការ ជាមួយ ខេត្ត Thua Thien Hue ក្នុងការរក្សារ និងការពារបណ្ដា​បេតិកភ័ណ្ឌ ទប់ទល់នឹងការ បំរែបំរួល អាកាសធាតុ…។ល៕ អគ្គនាយិកា UNESCO ទៅទស្សនានិងបំពេញការងារនៅខេត្ត Thua Thien Hue(www.baothuathienhue.vn )