អគ្គសេនាធិការទ័ពជើងគោកសេរីលង្កាបំពេញការងារនៅវៀតណាម
21/11/2012 08:02
(VOVworld) – នារសៀលថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុង ហាណូយ អគ្គសេនាធិការរងកងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan បានទទួលជួបសន្ទនាជាមួយ អគ្គសេនាធិការទ័ពជើងគោកសេរីលង្កា ឧត្តមសេនីយ៍ត្រី D.Rathanayake ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀតណាម។

(VOVworld) – នារសៀលថ្ងៃទី ២០ វិច្ឆិកា នៅទីក្រុងហាណូយ អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម ឧត្តមសេនីយ៍ទោ Vo Van Tuan បានទទួលជួបសន្ទនា ជាមួយ អគ្គសេនាធិការទ័ពជើងគោកសេរីលង្កា ឧត្តមសេនីយ៍ត្រី D.Rathanayake ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ ការងារនៅវៀតណាម។ ក្នុងជំនួប សន្ទនា ភាគីទាំង ២ បានឯកភាពថា៖ ក្នុងរយៈពេលខាងមុខ កងទ័ពនៃប្រទេស ទាំង ២ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ឲ្យខ្លាំងក្លាថែមទៀត ពិសេសគឺ ផ្លាស់ប្តូរ បទពិសោធន៍កសាងប្រទេសជាតិ ឡើងវិញ ពង្រឹងកិច្ចការពារជាតិ ។ល។ ភាគីសេរីលង្កាត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភក្នុងការបណ្តុះបណ្ដាលភាសា អង់គ្លេសសំរាប់កម្មាភិបាល នាយទាហាន កងទ័ពប្រជាជនវៀតណាម៕
Related






