អ៊ីរ៉ាក់បង្កើនសន្តិសុខសម្រាប់តំបន់ព្រំដែនជាមួយស៊ីរី
24/12/2013 10:56
(VOVworld)-នាថ្ងៃទី២៣ធ្នូ ក្រសួងការពារជាតិអ៊ីរ៉ាក់ ជូនដំណឹងថា កងទ័ពនៃ ប្រទេសនេះបានវាយប្រហារ ទៅលើជុំរុំរបស់ក្រុមប៉ះបោរ១

ក្រុមភេរវកម្មជាច្រើនបានសម្រុកចូលអ៊ីរ៉ាក់ដោយឆ្លងតាមប្រទេសស៊ីរី (VOVworld)-នាថ្ងៃទី២៣ធ្នូ ក្រសួងការពារជាតិអ៊ីរ៉ាក់ជូនដំណឹងថា កងទ័ពនៃប្រ ទេសនេះបានវាយប្រហារទៅលើជុំរុំរបស់ក្រុមប៉ះបោរ១ដែលមានទំនាក់ទំនង ជាមួយបណ្តាញភេរវកម្ម al-Qaeda នៅខេត្ត Anbar ជាប់ព្រំដែនជាមួយស៊ីរី និង បំផ្លាញជុំរុំចំនួន២។ មជ្ឈដ្ឋានមន្រ្តីតំបន់និងអ្នកបញ្ជាកងទ័ព១នាក់ឲ្យដឹងថា កម្លាំង កងទ័ពបានអនុវត្តន៍ផែនការបង្កើនសន្តិសុខនៅតំបន់ជាប់ព្រំដែនជាមួយស៊ីរី តាម រយៈការតាំងបង្រាយបន្ថែមទាហាន បំពាក់អាវុធគ្រប់ប្រភេទ នៅតំបន់នេះ។ ផែនការនេះគឺសំដៅបង្កើនលទ្ធភាពត្រៀមជាស្រេចប្រយុទ្ធ របស់ទាហាន នៅខេត្ត Anbar សំដៅកាត់បន្ថយឥទ្ធិពលរបស់ Al-Qeada និងត្រួតត្រាតំបន់ព្រំ ដែនជាមួយស៊ីរីផងដែរ៕
Related






