អ៊ីរ៉ង់និងក្រុមP៥+១សម្រេចបានកិច្ចព្រមព្រៀងសំខាន់អំពីនុយក្លេអ៊ែរ
24/11/2013 09:12
(VOVworld)-នាថ្ងៃទី២៤វិច្ឆិកា អ៊ីរ៉ង់និងក្រុម P៥+១ (រួមមានអាល្លឺម៉ង់និងប្រទេសចំនួន៥ជាសមាជិក អចិន្ត្រៃយ៌ក្រុមប្រឹក្សាសន្តិសុខអ.ស.ប

កិច្ចព្រមព្រៀង១រវាងអ៊ីរ៉ងនិងក្រុម P៥+១(រូបថតៈ AP) (VOVworld)-នាថ្ងៃទី២៤វិច្ឆិកា អ៊ីរ៉ង់និងក្រុម P៥+១ (រួមមានអាល្លឺម៉ង់និងប្រទេស ចំនួន៥ជាសមាជិកអចិន្ត្រៃយ៌ក្រុមប្រឹក្សាសន្តិសុខអ.ស.ប គឺអង់គ្លេស អាមេរិក បារំាង រុស្ស៊ី ចិន) សម្រេចបានកិច្ចព្រមព្រៀងដំបូងស្តីអំពីកម្មវិធី នុយក្លេអ៊ែរ។ តំណាងជាន់ ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ច ការបរទេសរបស់សហភាពអឺរ៉ុប (EU) តំណាងឲ្យក្រុម P៥+១ លោកស្រី Catherine Ashton និងប្រធានក្រុមចរចារ អ៊ីរ៉ង់ រដ្ឋមន្រ្តីការបរទេសលោក Mohammad Javad Zarif បានបញ្ជាក់ថា ក្រោយរយៈ ពេលជិត៥ថ្ងៃពិភាក្សា ដ៏តានតឹង ភាគីទាំងពីរត្រូវសម្រេចបានកិច្ចព្រមព្រៀងបណ្តោះ អាសន្ន។ តាមនោះ អ៊ីរ៉ង់នឹងបញ្ចប់ការចំរាញ់សារជាតិ Uraniលើកម្រិត៥%ក្នុងរយៈ ពេល ៦ខែ ដើម្បីវ៉ាស៊ីនតោននឹងបន្ធូស្រាលរាល់វិធានការដាក់ទណ្ឌកម្មទៅលើ ប្រទេសនេះ៕
Related






