VOV WorldVOV World
អ៊ីរ៉ង់នឹងគ្នានពេលណាត្រូវបញ្ឃប់សកម្មភាពនៃមូលដ្ឋាននុយក្លេអ៊ែរ Fordow
18/02/2013 08:27
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ ប្រធានគណៈកម្មាធិការ គោលនយោបាយ កិច្ចការបរទេសនិងសន្តិសុខជាតិចំណុះ រដ្ឋសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានប្រកាសថា៖ មូលដ្ឋាននុយក្លេអ៊ែរ Fordow នឹងគ្នានពេលណាត្រូវបញ្ឃប់ សកម្មភាពឡើយ។
អ៊ីរ៉ង់នឹងគ្នានពេលណាត្រូវបញ្ឃប់សកម្មភាពនៃមូលដ្ឋាននុយក្លេអ៊ែរ Fordow
(VOVworld) – នាថ្ងៃទី ១៧ កុម្ភៈ ប្រធានគណៈកម្មាធិការគោលនយោបាយកិច្ចការបរ ទេសនិងសន្តិសុខជាតិចំណុះរដ្ឋសភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានប្រកាសថា៖ មូលដ្ឋាននុយក្លេអ៊ែរ Fordow នឹងគ្នានពេលណាត្រូវបញ្ឃប់សកម្មភាពឡើយ។ សេចក្តី ប្រកាសពោលខាងលើរបស់រដ្ឋាភិបាលអ៊ីរ៉ង់ត្រូវបាននាំចេញ ក្នុងកាលៈទេសៈ មាន ព័ត៌មានថា៖ ក្រុម  P5+1 បានពិភាក្សាអំពីការបន្ធូស្រាលបទដាក់ទណ្ឌកម្មពាណិជ្ជកម្ម ចំពោះមាសនិងលោហធាតុមានតំលៃចំពោះអ៊ីរ៉ង់ ប្រសិនបើ ប្រទេសនេះបញ្ឃប់សកម្ម ភាពនៃមូលដ្ឋាននុយក្លេអ៊ែរ Fordow។  តាមគំរោង សំណើររបស់ក្រុម P5+1 នឹងត្រូវបាន ពិភាក្សាជាមួយអ៊ីរ៉ង់នៅបណ្ដាការចរចារខាងមុខ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី ២៦ កុម្ភៈ នៅរដ្ឋធានី Almaty (Kazakhstan)។ លោក  Boroujerdi ឲ្យដឹងទៀតថា៖ សំណើរពោលខាង លើរបស់ក្រុម P5+1 នឹងបង្កលក្ខណៈសំរាប់អ៊ីស្រាអែលមានកាយវិការគំរាមកំហែងដល់ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់៕ មូលដ្ឋាននុយក្លេអ៊ែរ Fordow (Image: Internet)