VOV WorldVOV World
អ៊ីរ៉ង់សំណូមពរលប់ចោលបទដាក់ទាណ្ឌកម្មមុនកិច្ចចរចារនាខែឧសភាខាងមុខ
17/04/2012 09:57
(VOV)-រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Ali Akbar Salehi នាថ្ងៃ ទី16 មេសា បានសំណូមពរក្រុម P5+1 (រួមមានប្រទេស ចំនួន ៥ជាសមាជិកអចិន្តៃ្រក្រុមប្រឹក្សាសន្តិសុខអង្គការ សហ ប្រជាជាតិគឺ រុស្ស៊ី បារំាង អង់គ្លេស អាមេរិក ចិននិង អាល្លឺម៉ង់)លប់ចោលបទដាក់
អ៊ីរ៉ង់សំណូមពរលប់ចោលបទដាក់ទាណ្ឌកម្មមុនកិច្ចចរចារនាខែឧសភាខាងមុខ
រដ្ឋន្រ្តីការបរទេសអ៊ីរ៉ង់ : លោកខាងលិចគប្បីលប់ចោល បទដាក់ទណ្ឌកម្មដើម្បីសម្តែងសុឆន្ទៈ (រូបថតៈ Getty) (VOV)-រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Ali Akbar Salehi នាថ្ងៃទី16 មេសា បានសំណូមពរ ក្រុម P5+1 (រួមមានប្រទេសចំនួន ៥ជាសមាជិកអចិន្តៃ្រក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិគឺ រុស្ស៊ី បារំាង អង់គ្លេស អាមេរិក ចិននិង អាល្លឺម៉ង់)លប់ចោលបទ ដាក់ ទាណ្ឌកម្មចំពោះប្រទេសនេះ មុនវង់ចរចារនុយគ្លែអ៊ែរប្រព្រឹត្តទៅនៅរដ្ឋ ធានី Baghdad របស់អ៊ីរ៉ាក់នាខែឧសភាខាងមុខ។ លោក Salehi បានសង្កត់ធ្ងន់ថា ប្រសិន ជាប្រទេសលោកខាងលិចចង់កសាងទំនុកទុកចិត្ត ក្នុង ដំណើការដោះស្រាយបញ្ហា នុយគ្លែអ៊ែរអ៊ីរ៉ង់ គឺត្រូវលប់ចោលបទដាក់ទណ្ឌកម្ម ចំពោះអ៊ីរ៉ង់ ព្រោះថា ប្រការនេះ នឹងជម្រុញល្បឿនទទួលបានកាព្រមព្រៀង។ អ៊ីរ៉ង់នឹងត្រៀមខ្លួនជា ស្រេចដោះ ស្រាយ បញ្ហាទាំងអស់យ៉ាងឆាប់រហ័ស រាប់ទាំងក្នុងកិច្ចប្រជុំនៅBaghdad នាពេល ខាងមុខផង៕