VOV WorldVOV World
អ៊ីរ៉ង់សង្ឃឹមថាចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1
18/07/2012 08:29
(VOV)-អ៊ីរ៉ង់សង្ឃឹមថា កិច្ចចរចារនាពេលខាងមុខរវាង ក្រុមចរចារនុយក្លេអ៊ែរនៃ ប្រទេសនេះជាមួយដំណាង សហភាពអ៊ឺរ៉ុបនឹងជួយបើកផ្លូវប្រការចាប់ផ្តើមឡើង វិញកិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ស្តីអំពីកម្មវិធីនុយក្លេអ៊ែរ។
អ៊ីរ៉ង់សង្ឃឹមថាចាប់ផ្តើមឡើងវិញកិច្ចចរចារនុយក្លេអ៊ែរជាមួយក្រុមP5+1
មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅBushehr (រូបថតៈ AFP) (VOV)-អ៊ីរ៉ង់សង្ឃឹមថា កិច្ចចរចារនាពេលខាងមុខរវាងក្រុមចរចារនុយក្លេអ៊ែរនៃប្រ ទេសនេះជាមួយដំណាងសហភាពអ៊ឺរ៉ុប នឹងជួយបើកផ្លូវប្រការចាប់ផ្តើមឡើងវិញ កិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ស្តីអំពីកម្មវិធីនុយក្លេអ៊ែរ។ ថ្លែងមតិក្នុងថ្ងៃ ១៧ កក្កដា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ Ramin Mehmanparast ឲ្យដឹងថា នាថ្ងៃ ទី ២៤កក្កដាខាងមុខ នឹងប្រព្រឹត្តទៅ ការពិភាក្សារវាងអ្នកចរចារអ៊ីរ៉ង់ពីររូប ជាមួយ តំណាងជាន់ខ្ពស់ទទួលបន្ទុកសន្តិសុខនិងកិច្ចការបរទេសសហភាពអឺរ៉ុប  Catherine Ashton។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់សង្កត់ធ្ងន់ថា ការជួបសន្ទ នានេះ នឹងជាកត្តា សំខាន់សំដៅជម្រុញការចាប់ផ្តើមឡើងវិញកិច្ចចរចាររវាងអ៊ីរ៉ង់ ជាមួយក្រុម P5+1ផងដែរ៕