អ៊ីរ៉ង់ដំណើរការធ្វើសមយុទ្ធការពារដែនអាកាសក្នុងទំហំធំ
12/11/2012 11:43
(VOVworld) – អ៊ីរ៉ង់បានដំណើរការធ្វើសមយុទ្ធការពារ ដែនអាកាស Velayat – 4 ក្នុងទំហំធំ ក្នុងការលៈទេសៈ ភាពតានតឹងរវាង Teheran និង Washington ដែលទាក់ ទិនដល់រឿងហេតុ អ៊ីរ៉ងបាញ់យន្តហោះគ្នានអ្នកបើករបស់អាមេរិក លើដែនអាកាសតំបន់ឈូងសមុទ្រពែក្យ កាលពីសប្តាហ៍មុនមិនធូស្រាយឡើយ។

(VOVworld) – អ៊ីរ៉ង់បានដំណើរការធ្វើសមយុទ្ធការពារដែនអាកាស Velayat – 4 ក្នុង ទំហំធំ ក្នុងការលៈទេសៈ ភាពតានតឹងរវាង Teheran និង Washington ដែលទាក់ទិន ដល់រឿងហេតុ អ៊ីរ៉ងបាញ់យន្តហោះគ្នានអ្នកបើករបស់អាមេរិក លើដែនអាកាស តំបន់ឈូងសមុទ្រពែក្យ កាលពីសប្តាហ៍មុនមិនធូស្រាយឡើយ។ ទាហានចំណុះ កំលាំងទ័ពបដិវត្តឥស្លាម (IRGC) និង កងទ័ពអ៊ីរ៉ង់ ចំនួន ៨ ពាន់ នាក់ បានចូលរូម ព្រឹត្តិការនេះ។ នាថ្ងៃទី ១១ វិច្ឆិកា អ្នកនាំពាក្យរបស់ការធ្វើសមយុទ្ធនេះ លោក Shahrokh Shahram បានអះអាងថា៖ បណ្ដាប្រព័ន្ធកាំជ្រួចនិងកាំភ្លើងក៏ត្រូវបាន បាញ់សាកពិសោធ លើកនេះ ដែរ។ លោក បន្តទៀតថា៖ ការធ្វើសមយុទ្ធគឺសំដៅ បង្កើនសមត្ថភាពរួម សហការរវាងកងទ័ពអ៊ីរ៉ង់និង IRGC៕
Related






