VOV WorldVOV World
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចបន្តជួបចរចារជាមួយក្រុម P5+1
17/05/2013 08:30
(VOVworld) – នាថ្ងៃទី ១៦ ឧសភា ប្រធានក្រុមចរចារ នុយក្លេអ៊ែរបស់អ៊ីរ៉ង់ លោក Saeed Jalili បានប្រកាសថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចបន្តជួបចរចារជាមួយក្រុម P5+1 អំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទសនេះ ក្នុងរយៈពេលមុន ឬក្រោយការបោះ​ ឆ្នោតប្រធានាធិបតីអ៊ីរ៉ង់ ដែលគ្រោងនឹង ត្រូវបានប្រព្រឹត្តទៅនាខែមិថុនាខាងមុខ។
អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចបន្តជួបចរចារជាមួយក្រុម P5+1
(VOVworld) – នាថ្ងៃទី ១៦ ឧសភា ប្រធានក្រុមចរចារនុយក្លេអ៊ែរបស់អ៊ីរ៉ង់ លោក Saeed Jalili បានប្រកាសថា៖ អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេចបន្តជួបចរចារជាមួយក្រុម P5+1 អំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទសនេះ ក្នុងរយៈពេលមុនឬក្រោយការបោះ​ ឆ្នោត ប្រធានាធិបតីអ៊ីរ៉ង់ ដែលគ្រោងនឹងត្រូវបានប្រព្រឹត្តទៅនាខែមិថុនាខាងមុខ។ ថ្លែងមតិក្នុងសន្និសីទការសែត បន្ទាប់ពីការចរចារជាមួយតំណាងជាន់ខ្ពស់ទទួល បន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេសនៃសហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton នៅទីក្រុង Istanbul ទួរគី លោក Jalili បានអះអាង ថា៖ ទោះបីជា អ៊ីរ៉ង់ ត្រៀមខ្លួនជាស្រេចចាប់ផ្តើមការចរចារជាមួយក្រុម P5+1 ឡើងវិញពេលណាក៏បាន ក្តីប៉ុន្តែ ប្រទេសនេះនឹងមិនបញ្ឈប់សកម្មភាពចម្រាញ់ សារធាតុ Uranium របស់ខ្លួនទេ ។ មុននោះ នាថ្ងៃទី ១៥ ឧសភា វង់ចរចាររវាង អ៊ីរ៉ង់និងទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) អំពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះមិនទទួលបានការព្រម ព្រៀងណាមួយឡើយ៕