អ៊ីស្រាអ៊ែលបើកយុទ្ធនាការវាយប្រហារធំ១តម្រង់ទៅលើតំបន់ Gaza
08/07/2014 12:00
(VOVworld)-នាថ្ងៃទី៨កក្កដា កងកម្លាំងការពារអ៊ីស្រា អ៊ែល (IDF)បានបើកការ វាយប្រហារដោយទ្រង់ទ្រាយធំ តម្រង់ទៅលើទីតាំងរបស់ចលនាឥស្លាមនៅតំបន់ Gaza។

អ៊ីស្រាអ៊ែលបើកយុទ្ធនាការវាយប្រហារធំ១តម្រង់ទៅលើតំបន់ Gaza (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី៨កក្កដា កងកម្លាំងការពារអ៊ីស្រាអ៊ែល (IDF)បានបើកការ វាយ ប្រហារដោយទ្រង់ទ្រាយធំ តម្រង់ទៅលើទីតាំងរបស់ចលនាឥស្លាមនៅតំបន់ Gaza។ អ្នកនាំពាក្យរបស់ IDF បានបញ្ជាក់ថា ការវាយប្រហារពោលខាងលើជា ផ្នែក១ របស់យុទ្ធនាការមានឈ្មោះថា “ការពារព្រំដែន” សំដៅបញ្ឈប់ការគំរាម កំហែង សន្តិភាពដែលជនអ៊ីស្រាអ៊ែលកំពុងប្រឈមមុខជារៀងរាល់ថ្ងៃ។ ក្នុងពេលជាមួយគ្នានោះ តាមប្រភពព័ត៌មានពីភាគីប៉ាឡេស្ទីនថា នាព្រឹកព្រ លឹមថ្ងៃទី៨កក្កដា យន្តហោះរបស់អីស្រាអ៊ែល១គ្រឿង បានទម្លាក់គ្រប់បែកទៅ លើទី ដៅចំនួន៣០កន្លែង នៅទីរួមស្រុក Rafah និង Khan Younis ។ យន្តហោះ ចម្បាំងរបស់អ៊ីស្រាអ៊ែល ក៏បានវាយប្រហារទៅលើមូលដ្ឋានជាច្រើនរបស់ Hamas នៅតំបន់ Gaza ផងដែរ៕
Related






