អ៊ីស្រាអែលសងសឹក Hamas ក្រោយពីបទចាប់ជម្រិតនិស្សិត
16/06/2014 09:54
(VOVworld)-កងទ័ពអ៊ីស្រាអែលបានចាប់ឃុំខ្លួន សមាជិកចំនួន៨០នាក់របស់ចលនា ឥស្លាម Hamas នៅតំបន់ Gaza

ទាហានអ៊ីស្រាអែលចាប់ខ្លួនជនប៉ាឡេស្ទីនជិត៨០នាក់នៅត្រើយខាងលិច (រូបថតៈ Reuters) (VOVworld)-កងទ័ពអ៊ីស្រាអែលបានចាប់ឃុំខ្លួនសមាជិកចំនួន៨០នាក់របស់ចលនា ឥស្លាម Hamas នៅតំបន់ Gaza ក្នុងនោះមានបណ្តាសមាជិករបស់ក្រុមប្រឹក្សានិតិបញ្ញត្តិ ប៉ាឡេស្ទីនសំដៅសងសឹករឿងចាប់ជម្រិតនិស្សិតអ៊ីស្រាអែល៣នាក់នាពេលថ្មីៗនេះ។ អ៊ីស្រាអែលសង្ស័យថា និស្សិតទាំង៣នាក់នេះ ត្រូវយុទ្ធជនប៉ាឡេស្ទីនចាប់ជម្រិត សំដៅប្តូរទៅនឹងទណ្ឌិតប៉ាឡេស្ទីនដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារនានារបស់ អ៊ីស្រាអែល។ ក្នុងពេលជាមួយនោះ អ្នកនាំពាក្យរបស់រដ្ឋអំណាចប៉ាឡេស្ទីន លោក Adnan Dmeri បានបរិហារទោស ចំពោះទង្វើរបស់អ៊ីស្រាអែល។ លោកAdnan Dmeri បានរិះគន់អ៊ីស្រាអែលថា ជានិច្ចកាលចង់បំផ្លាញ់រាល់ទំនាក់ទំនងជាមួយប៉ាឡេស្ទីន៕
Related






