អ៊ីតាលីប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋសភា
26/02/2013 08:36
(VOVworld) – ព្រឹកថ្ងៃទី ២៦ កុម្ភៈ ក្រសួងមហាផ្ទៃ អ៊ីតាលីបានប្រកាសលទ្ធផល នៃការបោះឆ្នោតរដ្ឋ សភាប្រទេសនេះ។

(VOVworld) – ព្រឹកថ្ងៃទី ២៦ កុម្ភៈ ក្រសួងមហាផ្ទៃអ៊ីតាលីបានប្រកាសលទ្ធផល នៃការបោះឆ្នោតរដ្ឋសភាប្រទេសនេះ។ តាមនោះ សម្ព័ន្ធគណៈបក្សឆ្វេងកណ្ដាល របស់អ្នកដឹកនាំ លោក Pier Luigi Bersani កំពុងនាំមុខ ដោយមានសម្លេងគាំទ្រខ្ពស់ បំផុត ក្នុងរដ្ឋសភានិងព្រឹទ្ធសភាអ៊ីតាលី។ សម្ព័ន្ធគណៈបក្សឆ្វេងកណ្ដាល អ៊ីតាលី ទទួលបានសម្លេងគាំទ្រ ៣២.៣១% ក្នុងព្រឹទ្ធសភា បៀបនឹង ២៩.៩៤% ដែលសម្ព័ន្ធ គណៈបក្សស្តាំកណ្ដាលរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi ទទួលបាន។ គណៈបក្ស “ចលនាផ្កាយ ៥” របស់តារាកំប្លែង លោក Beppe Grillo ទទួលបានសម្លេងគាំទ្រ ២៣.៨៩%។ សម្ព័ន្ធគណៈបក្សកណ្ដាលនិយមរបស់ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នអ៊ីតាលី លោក Mario Monti ដណ្តើមបានសម្លេង គាំទ្រ ៩.១៨%។ បន្ទាប់ពីលទ្ធផលនៃ ការបោះឆ្នោតត្រូវបានប្រកាស អតីតនាយក រដ្ឋមន្ត្រី លោក Silvio Berlusconi ចាត់ទុកថា៖ នេះគឺជាការខំប្រឹងប្រែងអច្ឆរិយរបស់ គណៈបក្សស្តាំកណ្ដាល។ នាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នអ៊ីតាលី Mario Monti សម្តែងនូវការពេញចិត្តចំពោះលទ្ធផលនេះ។ ក្នុងពេលនោះ បណ្ឌិតនយោបាយ ចំណុះសកលវិទ្យាល័យអាមេរិកនៅ Rome (អ៊ីតាលី) លោក James Walston បាន ឲ្យដឹងថា៖ លទ្ធផលនៃការបោះឆ្នោតពោលខាងលើអាចនាំទៅស្ថានភាពអស្ថិរភាព នយោបាយនៅប្រទេសនេះ៕ សម្ព័ន្ធគណៈបក្សស្តាំកណ្ដាលរបស់អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Silvio Berlusconi (Image: Internet)
Related






