អំពាវនាវឲ្យអង្គភាពអាជីវកម្មនិងអង្គការរបស់អាមេរិកចូលរួមអភិវឌ្ឍន៍មហាអនុដំបន់ទន្លេមេគង្គ
17/01/2014 08:39
Vovworld-ទទួលសេចក្តីអញ្ចើញរបស់មូលនិធិក្រុម P80 (P80 Group Foundation) ដោយអតីតអ្នកប្រមុខរដ្ឋនៃប្រទេសចំនួនជាង៩០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong បានចូលរួមនិងថ្លែងមតិនៅវេទិការដំណោះស្រាយសកលដែលទាក់ទិនដល់ការអនុវត្តបច្ចេកវិទ្យាថ្មី។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Cuong (nguyentandung.org) Vovworld-ទទួលសេចក្តីអញ្ចើញរបស់មូលនិធិក្រុម P80 (P80 Group Foundation) ដោយអតីតអ្នកប្រមុខរដ្ឋនៃប្រទេសចំនួនជាង៩០ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំ នៅអាមេរិកលោក Nguyen Quoc Cuong បានចូលរួមនិងថ្លែងមតិនៅវេទិការដំណោះស្រាយសកលដែលទាក់ទិនដល់ការអនុវត្តបច្ចេកវិទ្យាថ្មី។ ថ្លែងមតិចំពោះមុខដំណាងរបស់បណ្ដាស្ថាប័នរដ្ឋអំណាចអង្គការក្រៅរដ្ឋាភិបាល និងមូលនិធិវិនិយោគអាមេរិក លោកឯកអគ្គរដ្ឋទូត Nguyen Quoc Cuong បានអបអរ សាទរការខំប្រឹងប្រែងដ៏មានអត្ថន័យរបស់មូលនិធិក្រុម P80 និងបណ្ដាដៃគូ។ ឯកអគ្គ រដ្ឋទូតបានអះអាងថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ចីរភាពនៅមហាអនុដំបន់ទន្លេ មេគង្គជាអាទិភាពមួយក្នុងចំណោមអាទិភាពចំបងរបស់រដ្ឋាភិបាលវៀតណាម។ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍ដំបន់នេះដ៏ចីរភាព ឯកអគ្គរដ្ឋទូតបានអំពាវនាវឲ្យ អង្គភាពអាជីវកម្មអង្គការនិងមហាវិទ្យាល័យអាមេរិកចូលរួមអនុវត្តរូបសណ្ឋាន សហប្រតិបត្តិការរដ្ឋឯកជន សហប្រតិបត្តិការស្រាវជ្រាវបណ្ដុះបណ្ដាលប្រភព ធនធានមនុស្សចែករំលែកទិន្នន័យនិងបទពិសោធន៍ជាដើម៕
Related






