អំពើហឹង្សានៅតែកើតមានឡើងនៅអ៊ីរ៉ាក់តទៅទៀត
16/08/2012 10:47
Vov- អំពើហឹង្សានៅតែកើតមានឡើងនៅអ៊ីរ៉ាក់តទៅទៀត។ ក្នុងថ្ងៃទី១៥សីហា មាន មនុស្សចំនួន១០នាក់ត្រូវស្លាប់នឹង ៣៦នាក់ផ្សេងទៀតត្រូវរងរបួសក្នុងការបំផ្ទុះគ្រាប់បែក ចំនួន៣នឹងការបាញ់ប្រហារ១

Image: Internet Vov- អំពើហឹង្សានៅតែកើតមានឡើងនៅអ៊ីរ៉ាក់តទៅទៀត។ ក្នុងថ្ងៃទី១៥សីហា មាន មនុស្សចំនួន១០នាក់ត្រូវស្លាប់នឹង៣៦នាក់ផ្សេងទៀតត្រូវរងរបួសក្នុងការបំផ្ទុះ គ្រាប់បែក ចំនួន៣នឹងការបាញ់ប្រហារ១។តាមបណ្តាមន្រ្តីសន្តិសុខនឹងសុខាភិបាល អ៊ីរ៉ាក់ថា៖ការ វាយប្រហារដែលបង្កឲ្យមានការស្លាប់នឹងរងរបួសច្រើនបំផុតគឺការបំផ្ទុះ គ្រាប់បែកដោយ រថយន្តនៅ មណ្ឌលផ្សារ ១នៅAl-Muqdadiyah ខែត្រ Diyala ស្ថិតនៅ ចំងាយពីរដ្ឋធានី Baghdad ប្រមាណ៩០គ,ម។ នៅ Dohuk ទីរួមខែត្រភូមិភាគស្វយ័ត ជន Kurd នៅភាគ ខាងជើងអ៊ីរ៉ាក់ ក៏កើតមានការបំផ្ទុះគ្រាប់បែក១ធ្វើឲ្យមនុស្សចំនួន២នាក់ត្រូវស្លាប់។នៅ Mosul ក្រុមជនប្រដាប់អាវុធ១ បានវាយប្រហារទៅលើប៉ុស្តិ័ ត្រួតពិនិត្យ១នឹងបាញ់សម្លាប់ ប៉ូលីស្ត១រូប។ គិតតាំងពីដើមខែមក បណ្តាការវាយ ប្រហារបានសម្លាប់មនុស្សចំនួន១៤២ នាក់ក្នុងនោះមានភ្នាក់ងារសន្តិសុខចំនួន ៦៣នាក់៕
Related






