VOV WorldVOV World
អង្គភាពអាជីវកម្មចំនួន ១៦០បានទទួលរង្វាន់នាគមាសនិងសញ្ញាពាណិជ្ជកម្មខ្លាំង
04/03/2012 09:17
មហោស្រពបណ្តាអង្គភាពអាជីវកម្មនាគមាសលើកទី ១១ និងពាណិជ្ជសញ្ញាខ្លាំងវៀតណាមលើកទី៨បានប្រព្រឹត្តទៅ នាថ្ងៃទី ៣មិនានៅទីក្រុងហាណូយ។
អង្គភាពអាជីវកម្មចំនួន ១៦០បានទទួលរង្វាន់នាគមាសនិងសញ្ញាពាណិជ្ជកម្មខ្លាំង
ទិដ្ឋភាពនៃមហោស្រពបណ្តាអង្គភាពអាជីវកម្មនាគមាសលើកទី១១ (រូបថត: tapchikinhte.com)             មហោស្រពបណ្តាអង្គភាពអាជីវកម្មនាគមាសលើកទី ១១និងពាណិជ្ជសញ្ញា ខ្លាំងវៀតណាមលើកទី៨បានប្រព្រឹត្តទៅនាថ្ងៃទី ៣មិនានៅទីក្រុងហាណូយ។ នេះជា ឆ្នាំដំបូងដែលមហោស្រពនេះមានការចូលរួមរបស់អង្គភាព អាជីវកម្មចំនួន១៦០ ក្នុង នោះមានអង្គភាពអាជីវកម្មនាគមាសមានទុនវិនិយោគបរទេសចំនួន៧០ និងអង្គភាព អាជីវកម្មមានពាណិជ្ជសញ្ញាខ្លាំងចំនួន៩០ រួមជាមួយបណ្តាអង្គភាពអាជីវកម្ម ទាំង ក្នុងនិងក្រៅប្រទេសដែលកំពុងមានសកម្មភាពអាជីវកម្មនៅវៀតណាម ខំប្រឹងប្រែង រួមវិភាគទានឲ្យខឿនសេដ្ឋកិច្ចវៀតណាម។ មហោ ស្រពបណ្តាអង្គភាពអាជីវកម្ម នាគមាស ជាព្រឹត្តការណ៌ប្រចំាឆ្នាំដោយ កាសែត សេដ្ឋកិច្ចវៀតណាមថែមរៀបចំ ឡើងសំដៅ កត់សម្គាល់រាល់ការរួមវិភាគ ទាន របស់បណ្តាអង្គភាពអាជីវកម្ម FDI នៅវៀតណាមក្នុងការរួមចំណែកជំរុញ ដំណើការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៌ ខឿនសេដ្ឋកិច្ចរបស់វៀតណាមផងដែរ៕

More