VOV WorldVOV World
អង្គភាពអាជីវកម្មវៀតណាមវិនិយោគអភិវឌ្ឍន៍សហគមន៍ចីរភាពនៅកម្ពុជា
02/06/2013 10:04
(VOVworld) – ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៣១ ឧសភានិង ថ្ងៃទី ១ មិថុនា ក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រ និងឧសថចំណុះសម្ព័ន្ធ ក្រុមហ៊ុន Hoang Anh Gia Lai (វៀតណាម) បានពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំ មិនគិតថ្លៃសំរាប់ប្រជាជនចំនួន ១ ពាន់ ៥ រយ នាក់ នៅខេត្ត រតនាគីរី កម្ពុជា។
អង្គភាពអាជីវកម្មវៀតណាមវិនិយោគអភិវឌ្ឍន៍សហគមន៍ចីរភាពនៅកម្ពុជា
(VOVworld) – ក្នុងរយៈពេល ២​ ថ្ងៃ គឺថ្ងៃទី ៣១ ឧសភានិងថ្ងៃទី ១ មិថុនា ក្រុមគ្រូពេទ្យនៃ មន្ទីពេទ្យមហាវិទ្យាល័យវេជ្ជសាស្ត្រនិងឧសថចំណុះសម្ព័ន្ធ ក្រុមហ៊ុន Hoang Anh Gia Lai (វៀតណាម) បានពិនិត្យព្យាបាលជំងឺនិងផ្តល់ថ្នាំ មិនគិតថ្លៃសំរាប់ប្រជាជនចំនួន ១ ពាន់ ៥ រយ នាក់ នៅខេត្ត រតនាគីរី កម្ពុជា។ នេះ គឺជាសកម្មភាពចាប់ផ្តើមកម្មវិធី “ការវិនិយោគ អភិវឌ្ឍន៍សហគមន៍ចីរភាព” របស់ អង្គភាពអាជីវកម្ម ដែលលៃទុកឲ្យប្រជាជននៅតំបន់ គំរោងការនេះ។ គោលដៅនៃ កម្មវិធីនេះគឺសំដៅលើកគំពស់ជីវភាពរស់នៅជាជំហានៗ ដល់ឆ្នាំ ២០១៦ ដោយមានប្រភពទុនជិតនឹង ១០ លាន ដុល្លាអាមេរិក។ ប្រធានឃុំ ស្រែអង្រ្គង ស្រុក កូនមុំ​ ខេត្ត រតនាគីរី លោក ឈំ សុឃុំ បានចែករំលែកថា៖ “ខ្ញុំស្បាយរីរាយនិងជាប់ចិត្តណាស់ ក្នុងពេល អង្គភាពអាជីវកម្មបានរៀបចំពិនិត្យ ព្យាបាលជំងឺនិងផ្តល់ថ្នាំមិនគិតថ្លៃសំរាប់ប្រជាជន។ វៀតណាមនិងកម្ពុជាជានិច្ច កាលសាមគ្គីយ៉ាងជិតស្និតសហប្រតិបតិ្តការនិងជួយគ្នាទៅវិញទៅមក។ ខ្ញុំសង្ឃឹម ថា​៖ អង្គភាពអាជីវកម្មវៀតណាមនឹងជួយឧបត្ថម្ភបង្កើតការងារធ្វើនិងលើកកំពស់ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះ៕”