VOV WorldVOV World
អង្គការ UNESCO គាំទ្រការឆ្លើយតបនឹងបញ្ហា​បន្ទាន់ជាសកល
18/02/2026 09:01
(VOVWORLD) - អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ១៧ ខែកុម្ភៈ បានប្រកាសគម្រោងថ្មីចំនួន ១៩ ដែលមានតម្លៃសរុបចំនួន ៦,៩ លានដុល្លារអាមេរិក ដើម្បីឧបត្ថម្ភការឆ្លើយតបនឹងបញ្ហាបន្ទាន់ជាសកល ដោយការចូលរួមវិភាគទានបន្ថែមពីរដ្ឋាភិបាលជប៉ុន។
អង្គការ UNESCO គាំទ្រការឆ្លើយតបនឹងបញ្ហា​បន្ទាន់ជាសកល
មូលនិធិថ្មីនេះ នឹងពង្រឹងសកម្មភាពក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌ ការអប់រំ និងធានាសិទ្ធិទទួលបានព័ត៌មាន ហើយបានពង្រឹងតួនាទីរបស់អង្គការនៅគ្រាអាសន្ន។ ផ្នែកសំខាន់មួយនៃកញ្ចប់មូលនិធិថ្មីនឹងត្រូវបានទុកសម្រាប់ដំណើរការស្តារឡើងវិញរបស់អ៊ុយក្រែន។ គម្រោងនឹងផ្តោតលើការត្រួតពិនិត្យ និងស្ថេរភាពជាបន្ទាន់នូវតំបន់បេតិកភណ្ឌដែលរងការខូចខាតដោយជម្លោះ; ការកសាងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព បរិយាប័ន្ន និងមានភាពធន់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគាំទ្រសុខភាពផ្លូវចិត្ត និងពង្រឹងការឧបត្ថម្ភសម្រាប់អ្នកសារព័ត៌មាន។ ទន្ទឹមនឹងនោះ អង្គការ UNESCO ក៏កំពុងអនុវត្តគម្រោងថ្មីៗមួយចំនួនដើម្បីជួយឧបត្ថម្ភដល់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ គ្រោះមហន្តរាយធម្មជាតិ និងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច ដោយបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពនិងផ្តល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់កុមារនិងយុវជន ដោយឆ្ពោះទៅរកការបង្កើតការងារធ្វើ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិភាព។ នៅវៀតណាម អង្គការ UNESCO នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបង្កើនប្រព័ន្ធឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិបន្ទាប់ពីព្យុះទីហ្វុងវីហ្វា៕
TAG
VOV/VOVworld/អង្គការ UNESCO/បញ្ហា​សកល​/អ៊ុយក្រែន