VOV WorldVOV World
អង្គការសហប្រជាជាតិប្រកាសលទ្ធផលនៃការស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីនៅស៊ីរី
07/05/2013 07:12
(VOV)_ក្រុមស៊ើបអង្កេតនៃអង្គការសហប្រជាជាតិ ស្ដីពីការរំលោភសិទ្ធិអំណាច នៅស៊ីរី នាថ្ងៃទី ៦ ឧសភា បានប្រកាសថាគ្មានភ័ស្តុតាងជាក់ស្ដែងណាបង្ហាញភាគី ទាំងពីរនៅក្នុងការជំលោះនៅស៊ីរីប្រើអាវុធគីមីទេ។
អង្គការសហប្រជាជាតិប្រកាសលទ្ធផលនៃការស៊ើបអង្កេតការប្រើប្រាស់អាវុធគីមីនៅស៊ីរី
  (VOV)_ក្រុមស៊ើបអង្កេតនៃអង្គការសហប្រជាជាតិ ស្ដីពីការរំលោភសិទ្ធិអំណាច នៅស៊ីរី នាថ្ងៃទី ៦ ឧសភា បានប្រកាសថាគ្មានភ័ស្តុតាងជាក់ស្ដែងណាបង្ហាញភាគី ទាំងពីរនៅក្នុងការជំលោះនៅស៊ីរីប្រើអាវុធគីមីទេ។ សេចក្ដីប្រកាសនេះដើរផ្ទុយ នឹង សេចក្ដីជូនដំណឹង នាថ្ងៃទី ៥ ឧសភា របស់លោកស្រីCarla del Ponte ជាសមាជិកា មួយ រូបក្នុងក្រុមស៊ើបអង្កេតថា÷​”មាន​សង្ស័យ​​” ​កងកម្លាំងប្រដាប់អាវុធប្រឆាំង ស៊ីរី ប្រើអាវុធគីមី ពិសេស​គឺ​ឧស្ម័ន​ ​Sarin ។ ទន្ទឹមនឹងនោះ ​ក្រុមស៊ើបអង្កេតនេះក៏ មិនអធិប្បាយអំពី​សេចក្ដី​ជូនដំណឹងរបស់លោកស្រីCarla del Ponte ឡើយ។           ក្នុងពេលនោះ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការបរទេសអាមេរិក ​បាន អោយដឹងថា÷​វ៉ាស៊ីនតោនមិនទាន់ឃើញមានព័ត៍មានណាស្ដីពី​កម្លាំង​ប្រដាប់អាវុធ​ប្រឆាំងនៅស៊ីរីប្រើអាវុធគីមីឡើយ៕ គ្មានភាស្តុតាងជាក់ស្ដែងណាស្ដីពីភាគីទាំងពីរនៅក្នុងការវិវាទនៅស៊ីរីប្រើអាវុធគីមី(TTXVN)