VOV WorldVOV World
អង្គការដើមឈើសន្តិភាពវៀតណាមបន្តផ្តល់ជំនួយចំពោះគំរោងការបោសសំអាតគ្រាប់មីន
09/03/2012 08:44
(VOVworld)-នាថ្ងៃទី 8មិនានៅទីក្រុងហាណូយប្រធាន សម្ព័ន្ធសមាគមនៃបណ្តាអង្គ ការមិត្តភាពវៀតណាម Vu Xuan Hong បានទទួលជួបជាមួយគណៈប្រតិភូ របស់អង្គ ការដើមឈើសន្តិភាពវៀតណាម ដឹកនាំដោយលោកស្រី Jerilyn Brusseauដែលកំពុង មានដំណើទស្សនកិច្ចនៅវៀតណាម
អង្គការដើមឈើសន្តិភាពវៀតណាមបន្តផ្តល់ជំនួយចំពោះគំរោងការបោសសំអាតគ្រាប់មីន
សកម្មភាពរាវរកនិងបោសសំអាតគ្រាប់មីន (រូបថត: Internet) (VOVworld)-នាថ្ងៃទី 8 មិនានៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមនៃបណ្តាអង្គ ការមិត្តភាពវៀតណាម Vu Xuan Hong បានទទួលជួបជាមួយគណៈប្រតិភូរបស់អង្គ ការដើមឈើសន្តិភាពវៀតណាមដឹកនាំដោយលោកស្រី Jerilyn Brusseauដែលកំពុង មានដំណើទស្សនកិច្ចនៅវៀតណាម។អបអរសាទរ ចំពោះ ដំណើរទស្សនកិច្ច វៀត ណាមរបស់សមាជិកចំនួន ១៨រូបនៃ អង្គការដើមឈើសន្តិភាពវៀតណាមក្នុងនោះ ភាគច្រើនជាដោយរួមមានអតីតយុទ្ធជនអាមេរិក។ប្រធាន Vu Xuan Hongបានវាយ តម្លៃខ្ពស់ ចំពោះរាល់ការរួមវិភាគទានយ៉ាងសកម្មរបស់អង្គការនេះក្នុងការងាររាវរក និងបោសសំអាតគ្រាប់មីននៅទីក្រុង Dong Ha ខេត្ត Quang Tri នាពេលកន្លងទៅ ។ ប្រធាន Vu Xuan Hong ក៏បានសម្តែងគោល បំណងចង់ឲ្យតាមរយៈដំណើរទស្ស កិច្ចនេះ គណៈប្រតិភូនិងបន្តការស្វែងយល់អំពីភាពជាក់ស្តែងនៅវៀតណាមតាមនោះ រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងបណ្តាអង្គការប្រជាជននៃប្រទេស ទាំងពីររួមជាមួយវៀតណាមដោះស្រាយផលវិបាកនៃសង្គ្រាមពិសេសគឺបណ្តាសកម្ម ភាពជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពលព័ណ៌លឿងទុំ dioxin ៕

More