អ្នកបោះឆ្នោតវាយតំលៃខ្ពស់ចំពោះខ្លឹមសារនៃការឆ្លើយសួរដេញដោលរបស់នាយករដ្ឋមន្ត្រី
22/11/2013 08:36
(VOVworld) – ខ្លឹមសារនៃការឆ្លើយសួរដេញដោលរបស់ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នៅរដ្ឋសភាទទួលបានការយកចិត្តទុកដាក់ពីអ្នកបោះ ឆ្នោតជាច្រើនក្នុងទូទាំងប្រទេស។

នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung (Image: VOV) (VOVworld) – ខ្លឹមសារនៃការឆ្លើយសួរដេញដោលរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Tan Dung នៅរដ្ឋសភាទទួលបានការយកចិត្តទុកដាក់ពី អ្នកបោះឆ្នោតជាច្រើនក្នុងទូទាំងប្រទេស។ អ្នកបោះឆ្នោតបានវាយតំលៃខ្ពស់ចំពោះ ស្មារតីស្មោះត្រង់របស់នាយករដ្ឋមន្ត្រីក្នុងការធ្វើឲ្យបានច្បាស់លាស់ខ្លឹមសារសំខាន់ ជាច្រើនក្នុងជីវភាពរស់នៅនិងសង្គម។ លោក Do Quang Tuan នៅខ័ណ្ឌ Dong Da ទីក្រុងហាណូយបានចាត់ទុកថា៖ “ចំលើយដ៏ស្មោះត្រង់ទាំងអស់នេះមានតំលៃឬអត់គឺ? ផ្អែកទៅលើ ការអនុវត្តជាក់ ស្តែងនៅគ្រប់ជាន់ថ្នាក់ក្នុងប្រព័ន្ធនយោបាយ។ ការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងការលើក កំពស់ជីវភាពរស់នៅរបស់ប្រជាជននឹងជាចម្លើយដ៏ត្រឹមត្រូវបំផុត។” រីឯខ្លួនវិញ លោក Nguyen Anh Minh អ្នកបោះឆ្នោតនៅខេត្ត Thai Binh ភាគខាង ជើងវៀតណាមបានចាត់ទុកថា៖ “ការប្រើប្រាស់អ្នកពូកែរបស់រដ្ឋវៀតណាមគឺជាបញ្ហាដែលខ្ញុំយកចិត្តទុកដាក់ បំផុត។ ខ្ញុំឃើញថា៖ ប្រទេសយើងអភិវឌ្ឍន៍ដែរឬអត់គឺអាស្រ័យទៅលើការ ប្រើប្រាស់អ្នកពូរកែរបស់បក្សរដ្ឋ។ខ្ញុំគិតថា៖ រដ្ឋត្រូវមានគោលនយោបាយស្តី អំពីការងារកម្មាភិបាលបើកទូលាយដូច្នេះប្រទេសយើងនឹងអភិវឌ្ឍន៍ដូចបំណង ប្រាថ្នារបស់ប្រជាជន ៕”
Related






