អ្នកប្រាជ្ញបារំាងវាយតម្លៃខ្ពស់ចំពោះបទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីវៀតណាមស្តីអំពីទំនាក់ទំនងវៀតណាមបារំាង
26/09/2013 08:04
(VOVworld)-ក្រោមចំណងជើងថា “ដៃគូ”យុទ្ធសាស្រ្តវៀតណាម-បារំាង៖ កសាងទំនុកទុកចិត្តយុទ្ធសាស្រ្តដើម្បីសន្តិភាព

នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung ថ្លែងមតិនៅវិទ្យាស្ថាន ស្រាវជ្រាវអន្តរជាតិបារំាង (រូបថតៈ Chinhphu.vn) (VOVworld)-ក្រោមចំណងជើងថា “ដៃគូយុទ្ធសាស្រ្តវៀតណាម-បារំាង៖ កសាងទំ នុកទុកចិត្តយុទ្ធសាស្រ្តដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងភាព សម្បូរុងរឿង” បទថ្លែងមតិរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung នៅវិទ្យាស្ថាន ស្រាវជ្រាវអន្តរជាតិបារំាងនាថ្ងៃទី២៤កញ្ញា បានទាក់ទាញ ចំណាប់អារម្មណ៌ចំពោះ អ្នកប្រាជ្ញបារំាង។ លោក Gregoire Postel-Vinay ប្រធានផ្នែកយុទ្ធសាស្រ្តចំណុះ ក្រសួងស្តារសេដ្ឋកិច្ចបារាំងវាយតម្លៃថា៖ លោកនាយករដ្ឋមន្រ្តីបានមានបទថ្លែងមតិពន្យល់ច្បាស់លាស់អំពីទំនាក់ទំនង ដៃគូរយុទ្ធសាស្រ្តរវាងបារំាងនិងវៀតណាម ព្រមទាំងលើកឡើងលំអិតលើ វិស័យជា ច្រើន ផែនការអភិវឌ្ឍន៌កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៌ដោយតុល្យភាព។ លោក ក៏រំលឹកឡើងវិញដល់ទំនាក់ទំនងប្រវត្តិសាស្រ្ត លក្ខណៈវប្បធម៌ ប្រហាក់ប្រហែលរវាង ប្រទេសទាំងពីរប្រដូចជាគ្រឹះស្ថានសំខាន់។ បណ្តាវិស័យដែលលោកនាយករដ្ឋមន្រ្តី នាំចេញខ្ញុំចាត់ទុកថាប្រទេសទាំងពីរនឹងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ដូចជាវិស័យថាមពល សុវត្ថិភាពស្បៀងអារហារជាដើម”។ លោកស្រី Francoise Nicolas ទទួលបន្ទុកទ្វីបអាស៊ីរបស់វិទ្យាស្ថានស្រាវ ជ្រាវ អន្តរជាតិបារំាង IFRI អះអាងថា ៖ “លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើទំនាក់ទំនងបារំាង-វៀតណាម មាំមួន។ បទថ្លែងបតិរបស់លោកគឺក្រឡែកមើលអំពីទំនាក់ទំនងដៃគូរយុទ្ធសាស្រ្ត ជាមួយបារាំង ដោយមានទស្សនវិស័យយូរអង្វែងនិងសុទិដ្ឋិនិយម។ បទថ្លែងមតិ នេះត្រូវបានរៀបចំ មត់ចត់ លំអិត និងទាក់ទាញចំណាប់អារម្មណ៌អំពីការទទួល រាល់សំនួរដោយ ប្រធានបទជាច្រើននិងចម្លើយយ៉ាងលំអិត”។ តាមអ្នកជំនាញការអំពីប្រវត្តិសាស្រ្តនយោបាយ យោធាបារំាង Pierre Journoudថា នាយករដ្ឋមន្រ្តីលោក Nguyen Tan Dung បានបង្កើតបានរូបភាព ថ្មីរបស់វៀតណាម ទៅកាន់មជ្ឈដ្ឋានអ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្របារំាង៕
Related





