VOV WorldVOV World
អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម។
29/01/2013 08:37
VOV-ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានក្រោយពេល បញ្ចប់សន្និសីទប្រចាំ​ឆ្នាំ​វេទិការសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៣នៅទីក្រុង Davos រដ្ឋមន្ត្រី​ក្រសួង​ កសិកម្មនិងអភិវឌ្ឍណ៍ជនបទវៀតណាមលោក Cao Duc Phat បានឲ្យ​ដឹង​ថា​​សហគមន៍អន្តរជាតិបានវាយតំលៃខ្ពស់រាល់ការខំប្រឹងប្រែងរបស់​រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសគឺក្នុងវិស័យកសិកម្ម។
អន្តរជាតិវាយតំលៃខ្ពស់ការខំប្រឹងប្រែងអភិវឌ្ឍន៍កសិកម្មរបស់វៀតណាម។
រដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍណ៍ជនបទវៀតណាមលោក Cao Duc Phat នៅសន្និសីទប្រចាំឆ្នាំវេទិការសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៣នៅទីក្រុង Davos         VOV-ឆ្លើយសម្ភាសរបស់អ្នកយកព័ត៌មានក្រោយពេលបញ្ចប់សន្និសីទ ប្រចាំ​ឆ្នាំ​វេទិការសេដ្ឋកិច្ចពិភពលោក (WEF) លើកទី៤៣នៅទីក្រុង Davos រដ្ឋមន្ត្រី​ក្រសួង​កសិកម្មនិងអភិវឌ្ឍណ៍ជនបទវៀតណាមលោក Cao Duc Phat បានឲ្យ​ដឹង​ថា​​សន្និសីទប្រចាំឆ្នាំ Davos ជាឱកាសល្អដើម្បីគណៈប្រតិភូវៀត ណាមជួប​ប្រាស្រ័យជាមួយថ្នាក់ដឹកនាំបណ្ដាប្រទេសអង្គភាពអាជីវកម្មអ្នក សេដ្ឋកិច្ចនិងអ្នកប្រាជ្ញដើម្បិផ្លាស់ប្តូរអំពីបញ្ហាយកចិត្តទុកដាក់នៃពិភពលោក។ តាមរយៈ​របាយការណ៍ សហគមន៍អន្តរជាតិបានវាយតំលៃខ្ពស់រាល់ការខំប្រឹង ប្រែងរបស់​រដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសគឺក្នុងវិស័យ កសិកម្ម។ នេះ​ជាបទពិសោធន៍ដែលប្រទេសជាច្រើនលើពិភពលោកក៏ចង់ស្វែង យល់និងអភិវឌ្ឍន៍។​ រួមជាមួយនោះវៀតណាមត្រូវបានវាយតំលៃជាប្រទេស មួយក្នុងចំណោមប្រទេសសន្យាយ៉ាងខ្លាំងក្លានិងផ្គុំខ្លឹមសារអំពីកំណើនបៃតង ក្នុងបណ្ដាកម្មវិធីសកម្មភាពអភិវឌ្ឍណ៍សេដ្ឋកិច្ចសង្គមនិងក្នុងបណ្ដាកម្មវិធី សកម្មភាពរបស់ផ្នែក ពិសេស​គឺ​​ក្នុងវិស័យកសិកម្មនិងអភិវឌ្ឍន៍ជនបទ៕