អនុម័តលើពង្រាងគំរោងការពិសោធន៍រដ្ឋអំណាចនគរទីក្រុងហូជីមិញ
17/02/2014 10:21
Vovworld-នាថ្ងៃទី១៧កុម្ភៈឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai បានធ្វើអធិបតីសន្និសីទអនុម័តលើគំរោងការពិសោធន៍រដ្ឋអំណាចនគរទីក្រុងហូជីមិញ។

សន្និសីទអនុម័តលើគំរោងការពិសោធន៍រដ្ឋអំណាចនគរទីក្រុងហូជីមិញ។ (VOV) Vovworld-នាថ្ងៃទី១៧កុម្ភៈឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងលេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញលោក Le Thanh Hai បានធ្វើ អធិបតីសន្និសីទអនុម័តលើគំរោងការពិសោធន៍រដ្ឋអំណាចនគរទីក្រុងហូជីមិញ។ នេះជាសម័យប្រជុំផ្លូវការចុងក្រោយដើម្បីរួមមតិឲ្យគំរោងការ។ ថ្លែងមតិបើកសន្និសីទ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃថា ទីក្រុងហូជីមិញជានគរពិសេស ជាមជ្ឈមណ្ឌលសេដ្ឋកិច្ចវប្បធម៍សង្គមរបស់ដំបន់ និងទូទាំងប្រទេស ដោយហេតុនេះត្រូវមានយន្តការដោយឡែកបង្កលក្ខណៈសំរាប់ ទីក្រុងពង្រីកឲ្យអស់សក្ដានុភាពប្រភពកំលាំង។ គំរោងការពិសោធន៍រដ្ឋអំណាច នគរជាគំរោងការស្មុគស្មាញនិងថ្មីថ្មោង ត្រូវបានទីក្រុងត្រៀមរៀបចំយ៉ាងម៉ត់ចត់ និងមានការទទួលខុសត្រូវ។ តាមគំរោងនាថ្ងៃទី១៣មិនាខាងមុខ ការិយាល័យ នយោបាយនឹងស្ដាប់រដ្ឋាភិបាលរាយការណ៍ស្ដីអំពីគំរោងការមុនពេលដាក់ជូន រដ្ឋសភា៕
Related






