VOV WorldVOV World
អនុប្រធានរដ្ឋ ​Nguyen Thi Doan ចូលរួម សន្និសីទ​កំពូលនារី ទូទាំងពិភពលោក
01/06/2012 11:13
សន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី ២២ ដោយប្រធានបទ៖​នារី-កំលាំង ចលករនៃកំណើនសេដ្ឋកិច្ច បានបើកជាផ្លូវការ នាយប់ថ្ងៃទី ៣១ ឧសភា នៅទីក្រុង Athens របស់ក្រិក។ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងអង្គភាព​អាជីវកម្មជិត​៨០០រូប ​មក​ ពី​ប្រទេសចំនួន ៧០លើទូទាំងពិភពលោក ​បានអញ្ចើញចូលរួមសន្និសីទលើកនេះ។
អនុប្រធានរដ្ឋ ​Nguyen Thi Doan ចូលរួម សន្និសីទ​កំពូលនារី ទូទាំងពិភពលោក
អនុប្រធានរដ្ឋ ​Nguyen Thi Doan ចូលរួមសន្និសីទ​កំពូលនារីទូទាំងពិភពលោក លើកទី ២២(http://www.congan.com.vn/) សន្និសីទកំពូលនារីទូទាំងពិភពលោក លើកទី ២២ ដោយប្រធានបទ៖​នារី-កំលាំង ចលករនៃកំណើនសេដ្ឋកិច្ច បានបើកជាផ្លូវការ នាយប់ថ្ងៃទី ៣១ ឧសភា នៅទីក្រុង  Athens របស់ក្រិក។ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល និងអង្គភាព​អាជីវកម្មជិត​៨០០រូប ​មក​ ពី​ប្រទេសចំនួន ៧០លើទូទាំងពិភពលោក ​បានអញ្ចើញចូលរួមសន្និសីទលើកនេះ។ ​អនុប្រធានរដ្ឋវៀតណាម លោកស្រី ​Nguyen Thi Doan បានដឹកនាំ គណះប្រតិភូ​វៀត ណាម​ចូលរួមសន្និសីទ​លើកនេះ។​ ថ្លែងមតិនៅពិធីបើក  អនុប្រធានរដ្ឋ​ Nguyen Thi Doan អះអាងថា៖​តួនាទីរបស់នារី ដើរតួនាទីកាន់តែសំខាន់ពីមួយថ្ងៃទៅមួយថ្ងៃ លើ គ្រប់វិស័យនៃ ជីវភាពរស់នៅ នយោបាយ សេដ្ឋកិច្ច សង្គម និងគ្រួសារ ។ អនុប្រធាន​ រដ្ឋ​វៀតណាម ​បានស្នើសន្និសីទប្រមូលផ្តុំពិភាក្សា និងនាំចេញបណ្ដាវិធានការ ​ពង្រីក​ តួនាទី​របស់នារីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងការសម្រេចចិត្តការងារសង្គម កិច្ចសហ​ប្រតិបត្តិការអន្តរជាតិ សំដៅ ឆ្ពោះទៅគោលដៅរួមគឺ៖ “ជំរុញកំណើនសេដ្ឋកិច្ច បង្កើន​ឱកាសអោយនារី កសាងជំនាន់ថ្នាក់ដឹកនាំថ្មីមួយ បញ្ជូនបច្ចេកវិទ្យាដល់មនុស្សគ្រប់រូប  និងរួមចំណែកអោយសន្តិភាពលើពិភពលោក​”។ ព័ត៍មានអំពី​សភាពការណ៍ សេដ្ឋកិច្ច  -សង្គម​វៀតណាម អនុប្រធានរដ្ឋ​Nguyen Thi Doan បានសង្កត់ធ្ងន់ដល់​គោលនយោ បាយ​របស់បក្ស ​រដ្ឋ និងរួមជា​មួយបណ្ដាការខំប្រឹងប្រែងរបស់ខ្លួន នារីវៀតណាមបាន​ឆ្លងកាត់ការលំបាក រួមចំណែកសំខាន់លើគ្រប់វិស័យ គ្រប់គ្រងរដ្ឋ ផលិតកម្ម អាជីវកម្ម  ទំនាក់ទំនងការទូត បច្ចេកវិទ្យា វិទ្យាសាស្ត្រ…លៗ៕