VOV WorldVOV World
អនុប្រធានរដ្ឋឡាវទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tuyen Quang។
20/07/2012 06:51
VOV-នាយប់ថ្ងៃទី១៩កក្កដានៅទីរួមខេត្ត Tuyen Quang ថ្នាក់ដឹកនាំខេត្ត Tuyen Quang បានរៀបចំពិធីជប់លៀង ចំពោះគណៈប្រតិភូជាន់ខ្ពស់សាធារណៈរដ្ឋ​ ប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយអនុប្រធាន រដ្ឋឡាវ Bunhang Vorachith ដែលមកបំពេញទស្សនកិច្ច ការងារនៅវៀតណាមនិងគណៈប្រតិភូប្រជាជន​ឡាវ មកចូលរួមមហោស្រពមិត្តភាពប្រជាជនវៀតណាម- ឡាវលើកទី៣។
អនុប្រធានរដ្ឋឡាវទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tuyen Quang។
អនុប្រធានរដ្ឋឡាវទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Tuyen Quang។         VOV-នាយប់ថ្ងៃទី១៩កក្កដានៅទីរួមខេត្ត Tuyen Quang ថ្នាក់ដឹកនាំខេត្ត Tuyen Quang បានរៀបចំពិធីជប់លៀងចំពោះគណៈប្រតិភូជាន់ខ្ពស់សាធារណៈ រដ្ឋ​ប្រជាធិបតេយ្យប្រជាមានិតឡាវដឹកនាំដោយអនុប្រធានរដ្ឋឡាវ Bunhang Vorachith ដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាមនិងគណៈប្រតិភូ ប្រជាជន​ឡាវមកចូលរួមមហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើក ទី៣។ ថ្លែងមតិ​នៅពិធីជប់លៀងសមាជិកអចិន្ត្រៃយ៍គណៈលេខានិងជា អនុប្រធានរដ្ឋសាធារណៈ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ Bunhang Vorachith បានឲ្យដឹងថា៖         “ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Tuyen Quang លើកនេះ យើងខ្ញុំសប្បាយ​រីករាយដោយបានឃើញរាល់សមទ្ធិ ការអភិវឌ្ឍន៍យ៉ាងលឿនរបស់ខេត្ត។ យើង ខ្ញុំឃើញ​ថា​​ជីវភាពរស់នៅរបស់ប្រជាជនត្រូវបានកែលំអរយ៉ាងច្បាស់លាស់ ខឿនផលិតកម្មឧស្សាហកម្មនិងកសិកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។ នេះក៏ជា មេរៀនដែលយើងខ្ញុំត្រូវរៀនសូត្រពីខេត្ត Tuyen Quang សំដៅអនុវត្តគោលដៅ របស់បក្សទាំងពីរ រដ្ឋទាំងពីររបស់យើងក៏​ដូចជាបំណងប្រាថ្នារបស់លោក ប្រធានហូជីមិញក្នុងការកាត់បន្ថយភាពក្រីក្រនិងលើកស្ទួយជីវភាពប្រជាជននៃ ប្រទេសទាំងពីរ។”         នាថ្ងៃដ៏ដែល គណៈប្រតិភូជាន់ខ្ពស់ឡាវនិងគណៈប្រតិភូប្រជាជនចូលរួម​មហោស្រពមិត្តភាពប្រជាជនវៀតណាម-ឡាវលើកទី៣បានទៅទស្សនាមណ្ឌល​ កេរ៌្តដំណែលបដិវត្ត Tan Trao ឃុំ Tan Trao ស្រុក Son Duong និងមណ្ឌលកេរ៌្ត​ដំណែលប្រវត្តិសាស្ត្របដិវត្តឡាវនៅឃុំ My Bang ស្រុក Yen Son ខេត្ត Tuyen Quang ទៀតផង៕

More