អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការហិរញ្ញវត្ថុនៃព្រឹទ្ធសភាកម្ពុជា
29/08/2012 06:51
ស្ថាប័ននិតិបញ្ញត្តិនៃប្រទេសទាំង ២ មានតួនាទីដ៏សំខាន់ ក្នុងការបង្កើតក្របខ័ណ្ឌគតិយុត្ត យន្តការ គោលនយោ បាយ ដើម្បីទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាង ប្រទេសទាំង ២ បន្តអភិវឌ្ឍន៍សាក្កសមទៅនឹងសក្តានុភាព នៃភាគីទាំង ២ ។

ក្នុងពិធីទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ធនាគារ-សាវនកម្ម នៃព្រឹទ្ធសភាកម្ពុជា លោក ជា ជាតិ នារសៀលថ្ងៃទី ២៨ សីហានៅក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son បានសង្កត់ធ្ងន់ថា៖ ស្ថាប័ននិតិបញ្ញត្តិ នៃប្រទេសទាំង ២ មានតួនាទីដ៏សំខាន់ក្នុងការបង្កើតក្របខ័ណ្ឌគតិយុត្ត យន្តការ គោលនយោបាយ ដើម្បីទំនាក់ទំនងសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំង ២ បន្តអភិវឌ្ឍន៍សាក្កសមទៅនឹងសក្តានុភាពនៃភាគីទាំង ២ ។ ភាគីទាំង ២ បានផ្លាស់ប្តូរ បទពិសោធនិតិបញ្ញត្តិ ឃ្លាំមើល និងសម្រេចបណ្ដាបញ្ហាសំខាន់នៃ ប្រទេសជាតិ ។ ទន្ទឹមនឹងនោះ ភាគីទាំង ២ នៅគាំទ្រគ្នាទៅវិញទៅមកលើវេទិការ ពហុភាគី ដើម្បី សន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់និងលើសកលលោក៕ អនុប្រធានរដ្ឋសភាវៀតណាម Huynh Ngoc Son ទទួលជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ធនាគារ-សាវនកម្ម នៃព្រឹទ្ធសភាកម្ពុជា លោក ជា ជាតិ (Image: Internet)
Related





