VOV WorldVOV World
អនុប្រធានរដ្ឋវៀតណាមជួបសម្ដែងការគួរសមប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye
27/02/2013 09:42
(VOV)_ក្នងឱកាសចូលរួមពិធីទទួលដំណែងរបស់ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye នាថ្ងៃទី២៦ កុម្ភះ អនុប្រធានរដ្ឋ​វៀតណាម​លោក​ស្រី​ Nguyen Thi Doan បានមានជំនួបសម្ដែងការគួសមជាមួយ ប្រធានាធិបតី​​​កូរ៉េខាងត្បូង Park Geun Hye។
អនុប្រធានរដ្ឋវៀតណាមជួបសម្ដែងការគួរសមប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye
(VOV)_ក្នងឱកាសចូលរួមពិធីទទួលដំណែងរបស់ ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង  Park Geun Hye នាថ្ងៃទី២៦ កុម្ភះ អនុប្រធានរដ្ឋ​វៀតណាម​លោក​ស្រី​ Nguyen Thi Doan បានមានជំនួបសម្ដែងការគួសមជាមួយ ប្រធានាធិបតី​​​កូរ៉េខាងត្បូង Park Geun Hye។ នៅទីនេះ អនុប្រធានរដ្ឋ​Nguyen Thi Doan បានពាំនាំសារលិខិតអបអរសាទរ របស់​ ប្រធានរដ្ឋ​វៀតណាម ​លោក Truong Tan Sang និងនាយករដ្ឋមន្ត្រី រដ្ឋាភិបាល​វៀត ណាម​ ​លោក Nguyen Tan Dung ជូនចំពោះ​ប្រធានាធិបតី​​ Park Geun Hye និង​សេចក្ដី អញ្ជើញរបស់ប្រធានរដ្ឋ Truong Tan Sang អញ្ជើញ ​ប្រធានាធិបតី ​Park Geun Hye  មក បំពេញទស្សនកិច្ចនៅ​វៀតណាម។ ​អនុ​ប្រធានរដ្ឋ​ Nguyen Thi Doan ក៏បាន អះអាងថា ÷ រដ្ឋនិងប្រជាជនវៀតណាម​ យកចិត្តទុកដាក់ជាពិសេស និងមានគោលបំណងបន្ត បង្កើន ទំនាក់ទំនង÷«ដៃគូសហប្រតិបត្តការ យុទ្ធសាស្ត្រ» ជាមួយកូរ៉េខាងត្បូង។ អនុ ប្រធានរដ្ឋ ​Nguyen Thi Doan ក៏បានថ្លែងអំណរគុណ និងមានគោលបំណងថា÷ ​រដ្ឋាភិ បាលកូរ៉េខាងត្បូង បន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភសហគមន៍ជនវៀតណាមនៅកូរ៉េ ខាងត្បូងសម្របខ្លួនចូលក្នុងសង្គមកូរ៉េខាងត្បូង រួមវិភាគទានយ៉ាងសកម្មក្នុងការអភិ វឌ្ឍន៍របស់ប្រទេសទាំងពីរ។            ប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye បានសង្កត់ធ្ងន់ថា÷ ​រដ្ឋាភិបាល​កូរ៉េខាងត្បូង និងបុគ្គល ប្រធានាធិបតី​យកចិត្តទុកដាក់ជាពិសេសដល់​ការអភិវឌ្ឍន៍ ទំនាក៉ ទំនងជាមួយវៀតណាម។ ប្រធានាធិបតី​​ Park Geun Hye  ក៏បានអះអាងថែម ទៀតថា÷ កូរ៉េខាងត្បូង នឹងរួមជាមួយ​វៀត​ណាម ​ខំប្រឹងប្រែងនាំតំលៃប្រាក់ ពាណិជ្ជ កម្ម នៃប្រទេសទាំងពីរ​ ទទួលបាន ​៣០ ពាន់លានដុល្លារអារមេរិក  ក្នុងរយះពេល ប៉ុន្មាន ឆ្នាំខាងមុខនេះ។ ចំពោះបញ្ហាសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូង  ប្រធានាធិបតី​​ Park Geun Hye  បានអះអាងថា÷ នឹងសកម្មយកចិត្តទុកដាក់ ជួយ ឧបត្ថម្ភ ជាពិសេស​គឺបណ្ដានារីវៀតណាម បានរៀបការជាមួយបុរសកូរ៉េខាងត្បូង  ដើម្បីគេ​មានជីវភាពរស់នៅប្រកបដោយសុភមង្គល ស្ថិរភាពនៅកូរ៉េខាងត្បូង៕ អនុប្រធានរដ្ឋវៀតណាម ជួបសម្ដែងការគួរសមប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Park Geun Hye(internet)